កណ្ដាល÷សំណង់ជាបន្ទប់ជួលចំនួនបីបន្ទប់នៅលើលូចិញ្ចើមផ្លូវសាធារណៈ ឋិតក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងដំណើរការសាងសង់ដែលម្ចាស់កម្មសិទ្ធិគឺលោកស៊ិន សំអាង មេ ឃុំបែកចាន។ លោកមេឃុំបានឆ្លើយយ៉ាងច្បាស់លាស់ជាមួយអ្នកកាសែតថា លោកធ្វើនៅលើដីរបស់លោកដែលមានប្លង់ត្រឹមត្រូវ។
នៅលើលូចិញ្ចើមផ្លូវជាងកំពុងចាក់ជើងទម្រ បណ្ដុះសសរនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឲ្យស្ទះចរន្តទឹកសំអុយនិងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងជាការបំពានសេចក្តីជនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល។ នេះជាគំរូអាក្រក់មួយ ដែលក្នុងនាមអាជ្ញាធរមិនគួរបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមើលឃើញនោះទេ។
លោកស៊ិន សំអាង មេឃុំបែកចាននិយាយថា លោកសង់លើដីរបស់លោកមានកម្មសិទ្ធិត្រឹមត្រូវ ហើយបើរដ្ឋត្រូវការពេលណាលោកនឹងឈូសពេលនោះ។ លោកបានសង្កត់ធ្ងន់ថា "ខ្ញុំមិនសុំច្បាប់នរណាទេ"។
លោកមេឃុំបានដឹងអំពីអ្វីដែលជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលដែលមិនអនុញ្ញាតឲ្យមាន ការសាងសង់ចំណង់បែបអនាធិបតេយ្យ។ ប៉ុន្តែលោកថាសំណង់នេះសង់លើដីកម្មសិទ្ធិរបស់លោក។ ហើយបង្គោលភ្លើងរដ្ឋក៏បានសង់នៅលើដីរបស់លោកដែរ។
គួរបញ្ជាក់ថា សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការហាមឃាត់ ការទប់ស្កាត់ការសាងសង់សំណង់ ការលក់ដូរ ការធ្វើអាជីវកម្ម ការដាក់តាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត និងការរុះរើសំណង់នៅលើចំណីផ្លូវសាធារណៈ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងនាមមេឃុំបែកចានលោកស៊ិន សំអាង បានបញ្ជាក់ថាលោកបានដឹងអំពីសេចក្តីជូនដំណឹងខាងលើនេះ។ ដឹងច្បាប់បំពានលើច្បាប់ អាងអំណាចជាមេឃុំ?
ករណីខាងលើនេះតើលោកនូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលក៏ដូចជាលោកគួច ចំរើន អភិបាលខេត្តកណ្ដាលយល់យ៉ាងណាចំពោះទង្វើរបស់មេឃុំបែកចាន?៕

























No comments:
Post a Comment