សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Friday, July 24, 2026

បញ្ជូនជនសង្ស័យ ចាន់ គន្ធា ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តនីតិវិធីពាក់ព័ន្ធសំណុំរឿងសែកគ្មានលុយ និងឆបោក


ភ្នំពេញ)៖ ជនសង្ស័យឈ្មោះ ចាន់ គន្ធា ត្រូវបានបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន Phally News ទទួលបាននៅរសៀលថ្ងៃដដែល។

តាមប្រភពព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីរូបនេះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន ដែលចេញដោយលោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកា ឈ្មោះ ចាន់ គន្ធា ភេទស្រី អាយុ ៥១ ឆ្នាំ ត្រូវបានបង្គាប់ឱ្យចូលបង្ហាញខ្លួនមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌ ស្តីពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងឆបោក» ស្របតាមនីតិវិធីច្បាប់ជាធរមាន។

ក្រោយការឃាត់ខ្លួននៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងអនុវត្តនីតិវិធីច្បាប់ជាបន្ត។

សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ។ បុគ្គលដែលត្រូវបានឃាត់ខ្លួន នៅតែត្រូវបានសន្មតថា គ្មានទោស រហូតដល់មានសាលក្រមស្ថាពរពីតុលាការ៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages