សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Thursday, July 16, 2026

រដ្ឋបាលក្រុងតាខ្មៅនិងសង្កាត់សិត្បូចេញលិខិតផ្អាកសំណង់លោកឡុងប៊ុនធូរ ពីរដងហើយ តែម្ចាស់មិនអនុវត្តសោះ


ខេត្តកណ្ដាល÷សំណង់មិនរៀបរយ ១កន្លែងសង់ចូល ទន្លេបាសាក់ ក្នុងភូមិសាស្ត្រភូមិ-សង្កាត់សិត្បូ ក្រុង តាខ្មៅ ខេត្តកណ្ដាល ត្រូវរដ្ឋបាលក្រុងតាខ្មៅនិងសង្កាត់សិត្បូរចេញលិខិតឱ្យផ្អាកពីរដងមកហើយ តែម្ចាស់ផ្ទះឈ្មោះឡុង ប៊ុតធូ មិនអនុវត្តតាមឡើយ។ ដូច្នេះទាមទារឲ្យមន្ទីរជំនាញនៅខេត្តកណ្ដាល ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធចុះទៅពិនិត្យមើលជាក់ស្ដែងផង។

បើតាមលិខិតរបស់រដ្ឋបាលសង្កាត់សិត្បូ យ៉ាងហោច ណាស់ពីរដងចុះថ្ងៃទី១១ខែមិថុនា និងថ្ងៃទី២៤ហើយមិថុនា ឆ្នាំ 2026 បានស្នើឲ្យម្ចាស់ផ្ទះផ្អាកសកម្មភាពនៃការសាងសង់នោះដូចដែលមានខ្លឹមសារយ៉ាងនេះថា

រដ្ឋបាលសង្កាត់សិត្យ សូមជម្រាបមកឈ្មោះ ឡុង ប៊ុនធូ ភេទ ប្រុស កើតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ១៩៧៩ មានទីលំនៅភូមិសិត្បូសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យបានជ្រាបថា៖ រដ្ឋបាលសង្កាត់បានពិនិត្យ ឃើញថា លោកបានសាងសង់សំណង់មិនរៀបរយនៅលើច្រាំង ទន្លេបាសាក់ ។ ដើម្បីធានារបៀបរៀបរយ និង ហានិភ័យទៅថ្ងៃក្រោយ រដ្ឋបាលសង្កាត់សិត្យ សូម ផ្អាកការសាង សង់សំណង់ លោក ជាបណ្តោះអាសន្នដោយ រង់ចាំការបំពេញសំណុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវជាមុនសិន។

អាស្រ័យហេតុនេះសូម លោក បញ្ឈប់ការសាងសង់ចាប់ពីថ្ងៃនេះតទៅ ។

រដ្ឋបាលសង្កាត់ សង្ឃឹមថា លោក លោកស្រី នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ។

ជាមួយគ្នានោះរដ្ឋបាលក្រុងតាខ្មៅក៏ចេញលិខិតចុះថ្ងៃទី ០៨ ខែកក្កដាឆ្នាំ២០២៦ នេះបានហាមឃាត់សំណង់ខាងលើនេះដែរ។ លិខិតនោះបានសង្កត់ធ្ងន់ថា ឈ្មោះ ឡុង ប៊ុនធូ ដែលបានសាងសង់ការដ្ឋានចាក់ជើងតាងចំនួន ១៤( ១៤ (ដប់បួន) 3) រណ្តៅ មានចំណុចនិយាមកាទីតាំងដី UTM (X-504682,Y-1264217) ដែលគ្មានលេខក្បាលដី ស្ថិតនៅលើច្រាំងទន្លេបាសាក់ និងតាមបណ្តោយផ្លូវលេខ២១A ភូមិសិត្បូ សង្កាត់សិត្យ ក្រុងតាខ្មៅ ខេត្តកណ្តាល បានសាងសង់ដោយគ្មានលិខិត អនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ (សង់នៅដីចំណីទន្លេ) និងគ្មានកិច្ចសន្យាជាប់ព្រំ ដូច្នេះការដ្ឋានសំណង់ របស់លោកអ្នកត្រូវធ្វើការរុះរើការដ្ឋាន ចាប់ពីថ្ងៃចេញលិខិតនេះតទៅ ក្នុងករណីការដ្ឋានរបស់លោកអ្នកមិន បានអនុវត្តតាមទេរដ្ឋបាលក្រុងតាខ្មៅ នឹងចាត់ វិធានការតាមអនុក្រឹត្យលេខ២២៤ ហើយបញ្ជូនសំណុំឯកសារទៅ តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក៏ប៉ុន្តែជាក់ស្ដែងរហូតដល់រសៀល ថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២៦នេះការដ្ឋានសំណងខាងលើនៅតែដំណើរការជាធម្មតា។ មានន័យថា លិខិតរដ្ឋបាលសង្កាត់សិត្បូ និងក្រុងតាខ្មៅ មិនធ្វើឲ្យលោក ឡុង ប៊ុនធូរ ព្រឺរោមហើយអនុវត្តតាមនោះទេ។

ភាពរឹងទទឹងមិនញញើតច្បាប់ របស់លោកឡុង ប៊ុនធូរទាមទារឲ្យមន្ទីរធនធានទឹកនិងឧតុនិយម,និងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល ចាត់វិធានការក្តៅទៅលើបុគ្គលខាងលើនេះជាបន្ទាន់។ជាពិសេសក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាក្រសួងដែនដីនគរូបនីយកម្ម និងសំណងត្រូវចាត់មន្ត្រីជំនាញតែមានឥទ្ធិពលចុះមកពិនិត្យមើលសំណង់ខាង លើនេះផង។ 

ប្រជាពលរដ្ឋនៅសង្កាត់សិត្បូ បានសម្ដែងនូវការកោត សរសើរចំពោះលោកចៅសង្កាត់ដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាអសកម្មនានា នៅក្នុងមូលដ្ឋាន។ ជាក់ស្ដែងករណីសំណង់ខាងលើនេះ ត្រូវបានលោកចៅសង្កាត់,ក្រុង ចេញលិខិតផ្អាកពីរដងរួចមកហើយ។ ប៉ុន្តែបែរជាម្ចាស់សំណង់មិនព្រមអនុវត្តតាម។ ប្រជាពលរដ្ឋរូបចាំមើលថាតើអាជ្ញាធរខេត្តកណ្ដាល ចាត់វិធានការយ៉ាងណាទៀតចំពោះសំណង់ខាងលើនេះ៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages