សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Sunday, March 8, 2026

មាន់ជល់អនឡាញកំពុងដំណើរការនៅកណ្ដាលក្រុងកំពង់ឆ្នាំង មិនញញើតច្បាប់ទម្លាប់



អ្នកកាសែតបានឃើញដោយផ្ទាល់ទីតាំងល្បែងមាន់ជល់អនឡាញមួយកន្លែងស្ថិតនៅភូមិ 6 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបើកដំណើរការលេងជាចំហមិនញញើតច្បាប់ទម្លាប់អ្វីឡើយ។ អាជ្ញាធរក្រុងកំពង់ឆ្នាំងអះអាងថានឹងចាត់វិធានការមិនលើកលែងនោះឡើយចំពោះទីតាំងល្បែងអនឡាញខាងលើ។


សេចក្តីរាយការណ៍ឲ្យដឹងថា ទីតាំងមាន់ជល់អនឡាញ នេះបើកដំណើរការ ហាក់ដូចជាមិនញញើតចំពោះច្បាប់ទម្លាប់អ្វីឡើយ។ គឺគេដំណើរការជាចំហដោយមិនមានការបិទបាំងឬលាក់លៀមអ្វីឡើយ។ រីឯអ្នកទៅលេងល្បែងស៊ីសងនេះ ក៏មិនខ្វល់ចំពោះបញ្ហាខុសច្បាប់អ្វីនោះដែរ។ ប្រជាពលរដ្ឋដែលរស់នៅជិតម្ចាស់ទីតាំងល្បែងមាន់ជល់អនឡាញនេះយល់ថា នេះទំនងជាមានឥទ្ធិពលឬមានអំណាចណាមួយ ជាមួយអាជ្ញាធរនោះហើយបានជាមិនញញើតច្បាប់យ៉ាងដូច្នេះ។

លោកអុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំងអះអាងថានឹងបញ្ជាឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ខ្សាមចុះទៅចាត់ការដោយមិនលើកលែងនោះឡើយ។ លោកអធិការមានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់ថាការងារនេះមិនរួចពី ដៃខ្ញុំទេ គ្រាន់តែខ្ញុំត្រូវការពេលវេលាបន្តិច,និងឱ្យច្បាស់ លាស់សិន ទើបយើងមានចំណាត់ការតាមផ្លូវច្បាប់។ ដូចគ្នានេះដែរនាយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាមអះអាងថា នឹងចុះទៅត្រួតពិនិត្យមើល។

តាមប្រជាពលរដ្ឋនៅជិតៗនោះបានឱ្យដឹងថា គេសង្កេត ឃើញមានអ្នកវក់និងល្បែងនេះចូលទៅលេង មិនដាច់រយៈនោះឡើយ។ ប្រភពបន្ថែមថា ទីតាំងខាងលើនេះបានបើកដំណើរការមួយរយៈកន្លងមកហើយ ក៏មិន ឃើញមានចំណាត់ការ ពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋសង្ឃឹមថា លោកអធិការនគរបាលក្រុងកំពង់ឆ្នាំងនឹងចាត់វិធានការចំពោះទីតាំងល្បែងមាន់ ជល់អនឡាញខាងលើនេះឱ្យខាងតែបាន៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages