សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Sunday, February 8, 2026

សិប្បកម្មផលិតដបទឹកសុទ្ធ១កន្លែងនៅភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ បង្ករផលប៉ះពាល់បរិស្ថាន និងរំខានការរស់នៅអ្នកជិតខាង


ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរាយការណ៍ថា សិប្បកម្មផលិតដបទឹកសុទ្ធ ១ មិនមានស្លាកយីហោ ស្ថិតនៅភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងដំណើរការសង្វាក់ផលិតកម្ម 24 ម៉ោងលើ 24 ម៉ោង បង្កឲ្យមានសំឡេងរំខាន និងជាពិសេសក្លិនឈួលជាតិថ្នាំ ដែលពិបាកទ្រាំ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋជិតខាង។ ប្រជាពលរដ្ឋសំណូមពរ ហើយអាជ្ញាធរមានសមត្ថកិច្ចជួយចុះពិនិត្យមើលករណីនេះផង។


ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រៅពីសំឡេងរំខានស្ទើរ 24 ម៉ោងក្នុងមួយថ្ងៃ បញ្ហាក្លិនឈួលនៃជាតិថ្នាំធ្វើឲ្យពិបាកទ្រាំ,ជាពិសេសពិបាកក្នុងការរស់នៅ។ ប្រជាពលរដ្ឋមិន ដឹងថាតើក្លិនថ្នាំនោះមានផលប៉ះពាល់ដល់សុខភាពយ៉ាងដូចម្ដេចទេ។ក៏ប៉ុន្តែ នៅពេលដែលមានជាតិក្លិនថ្នាំចេញមកធ្វើឲ្យប្រជាពលរដ្ឋលំបាកដកដង្ហើម ជា ពិសេសឈឺក្បាលរកបរិយាយមិនត្រូវ។ នៅពេលដែលពួកគេធ្វើការទាំងយប់អាធ្រាត ក៏មានរំខានសពដោយសំឡេងនិងក្លិននោះផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់សិប្បកម្ម CKHឈ្មោះហ៊ាយូ ដែលទីតាំងខាងលើនេះបានដំណើរការមួយរយៈកន្លងមកនេះ ដោយមិនខ្វល់អំពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលមានលំនៅឋានជិតខាងនោះឡើយ។ ប្រជាពលរដ្ឋមិនដឹងថា តើទីតាំងខាងលើនេះមានច្បាប់អនុញ្ញាតឬយ៉ាងណានោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺវាកំពុងផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ការរស់នៅរបស់ប្រជាពលរដ្ឋអ្នកជិតខាងយ៉ាងខ្លាំង។

មួយយោងតាមប្រភពមន្ត្រីក្នុងរដ្ឋបាលក្រុងតាខ្មៅ បានបង្ហើបឲ្យដឹងថា ជារបស់មេៗនៅឯបន្ទាយ ដូច្នេះអាជ្ញាធរមិនសូវជាហ៊ានប៉ះពាល់ទេ ដោយសារការយោគយល់។

លោកពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលនិងចាត់មន្ត្រីឲ្យទៅចុះមើលក្នុងពេលឆាប់ៗ។

ស្របពេលដែលប្រជាពលរដ្ឋកំពុងមានទុក្ខកង្វល់នេះលោកឃឹម សំភារៈ អភិបាលក្រុងតាខ្មៅមិនឆ្លើយតបជាមួយអ្នកកាសែតជុំវិញបញ្ហានេះ ដើម្បីបន្ថយកង្វល់របស់ប្រជាពលរដ្ឋនោះឡើយ៕
អត្ថបទដោយសហការី












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages