មេការនៅនឹងការដ្ឋានផ្ទាល់ បានប្រាប់អ្នកកាសែតនៅថ្ងៃទី២២ខែមករាឆ្នាំ២០២៦នេះថា ថៅកែជនជាតិចិនគបានចេញទៅក្រៅប្រទេសបាត់ហើយ ហើយសំណង់នេះក៏មិនទាន់មានការអនុញ្ញាតច្បាប់ ជាផ្លូវការនៅឡើយដែរ។ យ៉ាងណាទៀតនោះខាងកម្មករដឹងតែពីធ្វើការងារប៉ុណ្ណោះ។ បុរសដែលអះអាងថា ជាមេការទើបតែមកទទួលការងារបានរយៈពេល២ថ្ងៃបានបន្ថែមថានៅទីនេះមានកម្មករប្រហែលជិត៥០នាក់ ក្នុងនោះក៏មានជនជាតិបង់ក្លាដែសជាង២០នាក់ផងដែរ។
លោកអ៊ឹម ប៊ុនថុល អភិបាលរងស្រុកស្អាងទទួលបន្ទុកការងារសំណង់ប្រាប់អ្នកកាសែតថា ក្រុមហ៊ុនសំណង់ខាងលើនេះ បានដាក់ពាក្យសុំទៅដល់មន្ទីរជំនាញរួច ហើយ ។ លោកអភិបាលរងបានបន្ថែមថា នេះគឺជាការ យោគយល់និងជាការលើកទឹកចិត្តដល់អ្នកវិនិយោគ។ ក៏ប៉ុន្តែថា តើរវាងការលើកទឹកចិត្ត និងការគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់នោះវាជារឿងខុសឆ្គងដែរឬទេ? លោកអភិបាលរងស្រុកបានបន្ថែមថា យើងត្រូវមានការលើក ទឹកចិត្តចំពោះការរកស៊ីនៅក្នុងប្រទេស។
មន្ត្រីនានានៅខេត្តកណ្ដាលនិយាយថា អ្វីដែលជាការលើកឡើងរបស់មន្ត្រីរដ្ឋបាលស្រុកស្អាងនោះមិនមែនជាការត្រឹមត្រូវទេ។ អ្វីដែលសំខាន់គឺត្រូវគោរពច្បាប់ឲ្យបានម៉ត់ចត់ហើយការសុំច្បាប់ដើម្បីសាងសង់ក៏មិនមែនជាបញ្ហាដែលត្រូវខកខានឬអូសបន្លាយនោះដែរ។ តើការលើកឡើងរបស់លោកអភិបាលរងស្រុកស្អាង ត្រឹមត្រូវដែរឬទេ? នេះវាអាស្រ័យទៅលើការវិនិច្ឆ័យរបស់ថ្នាក់ ដឹកនាំខេត្តកណ្ដាលនិងក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។
សម្រាប់ប្រជាជនស្រុកស្អាងមើលឃើញថា ក្រៅតែពីគំរូអាក្រក់ក្នុងការសាងសង់អាគារមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវនោះ បញ្ហាកម្មករដែលជាជនបរទេសក៏ជារឿងមួយដែលមន្ទីរជំនាញត្រូវពិនិត្យផងដែរ។ តើមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាលបានដឹងថា នៅ ក្នុងការដ្ឋានសំណង់ខាងលើ មានជនជាតិបង់ក្លាដេសច្រើនជាង២០នាក់កំពុងធ្វើការដែរឬទេ?៕








No comments:
Post a Comment