កណ្តាល÷កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ លោក អែតដា ដូរ៉ាមី អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល តំណាង លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និង ហេង សុធាឬសិទ្ធិ អនុប្រធានការិយាល័យនៃមន្ទីររ៉ែនិងថាមពល បានដឹកនាំក្រុមការងារការិយាល័យជំនាញពាក់ព័ន្ធ និងដោយមានការចូលពីអាជ្ញាធរឃុំ ចុះពិនិត្យលក្ខណៈបច្ចេកទេស និងច្បាប់អាជីវកម្ម នៅទីតាំងជីកយកអាចម៍ដីរបស់ឈ្មោះ ធី មករា មានទីតាំងក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ជាលទ្ធផលមានដូចខាងក្រោម៖។
ការធ្វើអាជីវកម្មអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់សេវាកម្មជីកអាចម៍ដី រណ្ដៅដីចល័ត ស្ថិតនៅក្នុងភូមិ ព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល របស់ឈ្មោះ ធី មករា ក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ សិប្បកម្មធនធានរ៉ែលេខ០២២ ល.អច្រ១ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ហើយបរិមាណដែលបានរកឃើញស្មើនឹង១៤០០០ម៉ែត្រត្រីគុណ។ក្រុមការងារសម្រេចណែនាំដល់ឈ្មោះ ធី មករា អញ្ជើញទៅប្រជុំពិភាក្សានៅមន្ទីរ៉ែនិងថាមពលខេត្ត នៅថ្ងៃ៣០ ខែ ធ្នូ ឆ្នាំ២០២៥ ចំពោះបរិមាណដែលបានរកឃើញទំហំ១៤០០០ម៉ែត្រត្រីគុណ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២៥នេះ ក្បួនរថយន្តដឹកអាចម៍ដី របស់ ឈ្មោះ ធី មករា បានធ្វើការដឹកជញ្ជូនអាចម៍ដី យ៉ាងគគ្រឹកគគ្រេង ចេញពីចំណុចភូមិព្រែកតាបែន
ឃុំព្រះ ប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយដឹកជញ្ជូនរថយន្ត ប្រភេទយីឌុបកង់១០ និងកង់១២ បានធ្វើឲ្យផ្លូវមួយចំនួន នៅក្នុងឃុំព្រះប្រសប់ រងការខូចខាតមដោយអន្លើៗ
ដូច្នេះ ក្នុងនាមលោកចេង ឌីណា ចៅហ្វាយស្រុកខ្សាច់កណ្ដាលមិនគួរមើលរំលង ពីសកម្មភាពអាជីវកម្ម ដឹកអាម៍ចដី របស់ឈ្មោះធី មករា សោះឡើយ។
ទាក់ទិននិងករណី អាជីវកម្មដឹកអាចម៍ដី របស់ឈ្មោះធី មករា បើទោះបីជា មានច្បាប់អនុញ្ញាត ត្រឹមត្រូវយ៉ាងណាក៏ដោយ មហាជនតែងតែ សង្កេតឃើញក្បួនរថយន្តដឹកអាចម៍ដី
របស់ឈ្មោះ ធី មករា បើកបរ នៅលើផ្លូវសាធារណៈ បើកប្រជែងគ្នា ដូចរថយន្តប្រណាំង នៅក្នុងរឿងភាគចិនហុងកុងអញ្ចឹង (ពោល) ផ្លូវមួយចំនួន នៅក្នុងឃុំព្រះ ប្រសប់ ត្រូវបានរងការខូចខាត ដោយអន្លើៗ ។ទាក់ទិន និងអាជីវកម្ម ដឹកអាចម៍ដីរបស់ឈ្មោះធី មករា ដែលកំពុងតែធ្វើឲ្យផ្លូវមួយចំនួននៅក្នុងឃុំព្រះសប់ រោងការខូចខាតនោះ លោកចេងឌីណាមិនគួរមើលរំលងនោះទេ? លោកចេង ឌីណា ត្រូវចាត់វិធានការ តាមផ្លូវច្បាប់ចំពោះសកម្មភាព ការធ្វើអាជីវកម្មដឹកអាចម៍ដី របស់ឈ្មោះធីមករា។

No comments:
Post a Comment