សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Thursday, December 4, 2025

ប្រធានមន្ទីរមន្ទីរឧស្សាហកម្មខេត្តត្បូងឃ្មុំបញ្ជាក់ថា ទីតាំងផលិតបារីជនជាតិចិន នៅក្រុងសួងមានច្បាប់អនុញ្ញាតត្រឹមត្រូវ


បន្ទាប់ពីគេហទំព័រយើងខ្ញុំ ចុះផ្សាយអំពីករណីទីតាំងផលិតបារីនៅក្រុងសួងរួចមក លោកពេញ វុត្ថា ប្រធាន មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តត្បូងឃ្មុំបានចេញមកបញ្ជាក់ថា ទីតាំងផលិតបារីនោះបានផ្ទេររើចេញតំបន់ទន្លេបិទ មកទីតាំងថ្មីនៅក្រុងសួង។ រីឯការផ្លាស់ប្ដូរនិងការស្នើសុំច្បាប់ទី តាំងថ្មីនេះមិនទាន់បានចេញដំណើរការនៅឡើយ។ យ៉ាងណាក៏ដោយ

លោកប្រធានមន្ទីរបានឲ្យដឹងថា គេមានច្បាប់អនុញ្ញាតត្រឹមត្រូវ, មានវិញ្ញាបនបត្រដំណើរការត្រឹមត្រូវនៅមានសុពលភាព ហើយចំពោះទីតាំងថ្មីនេះ កំពុងរៀបចំនីតិវិធីដើម្បីស្នើសុំទីតាំងជួលនេះ,ហើយនៅពេលនោះនឹងមានលិខិតមួយ ទៀតបញ្ជាក់អំពីការជួរទីតាំង។ លោកបញ្ជាក់ថា ជារួមមានច្បាប់អនុញ្ញាតត្រឹមត្រូវរួច ហើយ នៅឡើយតែច្បាប់ផ្លាស់ប្ដូរទីតាំងថ្មី។ ហើយវាជាសហគ្រាសមិនមែនជារោងចក្រនោះទេ។

គួរបញ្ជាក់ថា ទីតាំងនេះទើបតែដំណើរការក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះទេ។ ទីនេះគេផលិតបារីម៉ាកសញ្ញាជាបារីចិនសម្រាប់នាំចេញ។ គេខ្សិបថា ទីតាំងនេះទើបតែរើមកពីទន្លេបិទ ហើយបារីដែលផលិតរួចត្រូវនាំចេញទៅក្រៅប្រទេស តាមច្រកព្រំដែន ខេត្តត្បូងឃ្មុំឆ្លងដែនទៅប្រទេសវៀតណាម។ គេមិនដឹងថាតើទីតាំងផលិតបារីនេះអាចស្របទាញកម្លាំងពលកម្មជាកម្មករខ្មែរប៉ុន្មាននាក់ទេ៊

នៅខេត្តត្បូងឃ្មុំ ក្រៅពីទីតាំងផលិតបារីដ៏ធំ១កន្លែងខាង លើនេះក៏មានកន្លែងផ្សេងទៀតដូចជា នៅទន្លេបិទ,នៅស្រុកពញាក្រែក..ក៏មានរោងចក្រផលិតបារីបែបនេះដែរ។ ការដែលពួកឈ្មួញថៅកែជនជាតិចិន ចូលចិត្តបោះទីតាំងរោងចក្រផលិតបារីនៅខេត្តត្បូងឃ្មុំ ទំនងជាមានភាពងាយស្រួលកៀកព្រំដែនក្នុងការនាំចេញ៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages