ខេត្តកំពត៖ នៅស្ទើរគ្រប់ទីប្រជុំជនក្នុងខេត្តកំពត ជា ពិសេស នៅក្រុងកំពតមានការកត់សម្គាល់ថា ល្បែងមាន់ជល់អនឡាញកំពុងរីករាលដាលយ៉ាងសម្បើម នៅ ក្នុងពេលដែលអាជ្ញាធរក្រុងហាក់ដូចជាស្ងាត់ស្ងៀម។ ប្រការនេះធ្វើឲ្យ ប្រជាពលរដ្ឋក្នុងក្រុងកំពត ខេត្តកំពត កំពុងស្ថិតក្នុងភាពព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាលឥតឈប់ឈរ និងភាពអនាធិបតេយ្យនៃល្បែង ស៊ីសង មាន់ជល់តាមប្រព័ន្ធ Online (មាន់ជល់ខ្នាយកាំបិត Online)។
សភាពល្បែងស៊ីសងមាន់អនឡាញនេះ វាដូចជាល្បែងប្រជាប្រិយស្របច្បាប់ទៅហើយ នៅក្នុងក្រុងកំពត។ អ្នកញៀនល្បែងចាប់ផ្ដើមលេងតាំងពីព្រឹក រហូតដល់កប់ព្រលប់យប់ជ្រៅ។ សកម្មភាពភ្នាល់ខុសច្បាប់ទាំងនេះកំពុងបើកដំណើរការយ៉ាងរលូន រហូតដល់យប់ជ្រៅស្ទើរជារៀងរាល់ថ្ងៃ ដោយពុំមានការបង្ក្រាបទាន់ពេលវេលាពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឡើយ ដែលនាំឱ្យមានចម្ងល់អំពីការអនុវត្តច្បាប់ និងឥទ្ធិពលរបស់ "មេល្បែង"។
ភាពរាលដាលនៃល្បែងមាន់ជល់ Online និងផលប៉ះ ពាល់សង្គមទីតាំងលេងល្បែងមាន់ជល់ Online ទាំង នេះត្រូវបានគេរាយការណ៍ថា មានច្រើនកន្លែង ដោយក្នុងនោះ ៣ទីតាំងធំៗ ស្ថិតនៅក្នុងភូមិសាស្រ្តសំខាន់ៗដូចជា សង្កាត់ក្រាំងអំពិលនិងសង្កាត់អណ្ដូងខ្មែរ កំពុង តែបើកភ្នាល់យ៉ាងគឃ្លើន។ បន្ថែមពីនេះ បញ្ហានេះក៏ត្រូវបានគេសង្កេតឃើញមានវត្តមាន នៅតាមភូមិមួយចំនួន ទៀតនៅក្នុងក្រុងកំពតផងដែរ។ ការលេងល្បែងមាន់ ជល់តាមប្រព័ន្ធអនឡាញ ធ្វើឱ្យល្បែងខុសច្បាប់កាន់តែងាយ ស្រួលជ្រៀតចូលដល់តាមមូលដ្ឋានដោយមិនចាំ បាច់មានទីតាំងធំជាក់លាក់ ដែលបង្កការលំបាកដល់ការគ្រប់គ្រង។
ប្រជាពលរដ្ឋនិយាយថា បើគ្មានការបិទភ្នែកពីអាជ្ញាធរមានសមត្ថកិច្ចទីនោះល្បែងជល់មាន់អនឡាញទាំងនេះមិនអាចដំណើរការជាប្រក្រតី និងជាចំហរបាននោះទេ។ ប្រជាពលរដ្ឋស្នើសុំទៅអាជ្ញាធរខេត្តកំពតជាពិសេសលោកស្នងការនគរបាលខេត្តចាត់វិធានការឲ្យកម្លាំងមកត្រួតពិនិត្យមើលអំពី ភាពស្របច្បាប់នៃល្បែងជល់មាន់តាមទូរទស្សន៍នោះផង។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជ រដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានល្បែងស៊ីសងទាំងនេះជាដាច់ខាត៕
No comments:
Post a Comment