សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Thursday, October 2, 2025

ប្រជារាស្ត្រក្រីក្រប្តឹងលោកអភិបាលរងស្រុកអង្គរបុរីនិងមន្ត្រីម្នាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយករណីចេញកម្មសិទ្ធិដីឲ្យទៅភាគីទំនាស់


ខេត្តតាកែវ÷ប្រជារាស្ត្រីក្រ១គ្រួសាររស់នៅភូមិកំពង់ហ្លួងឃុំអង្គរបុរីស្រុកអង្គរបុរីខេត្តតាកែវ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្នើរអន្តរាគមន៍មន្ត្រីអភិបាលរងស្រុកអង្គរបុរី និងមន្ត្រីជំនាញម្នាក់ទៀត

ករណីបណ្តឹងជំទាស់ដីលំនៅដ្ឋានដែលបានបិទផ្សាយជាលក្ខណៈវិនិច្ឆ័យក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិរួចរាល់ ឲ្យទៅគូភាគីដែលមានទំនាស់ ។

នៅក្នុងពាក្យកណ្ដឹងរបស់លោមទិត ស៊ា អាយុ ៥៥ ឆ្នាំ និងប្រពន្ធ ពុធ សោ អាយុ ៥៨ ឆ្នាំជាប្រជាពលរដ្ឋ រស់ នៅភូមិកំពង់ ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
គោរពជូនទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយសុំប្តឹងឈ្មោះ÷

១- លោក ហ៊ុន សេងហាក់ មន្ត្រីការិយាល័យរៀបចំដែន ដី នគររូបនីយកម្មនឹងភូមិបាលស្រុកអង្គរបូរី និង២- លោក សៅ សំអុល អភិបាលរងស្រុកអង្គរបូរីពីបទ÷ ពន្យារពេលនៃការដោះស្រាយ ករណីបណ្តឹងជំទាស់ដីលំនៅដ្ឋានដែលបានបិទផ្សាយជាលក្ខណៈវិនិច្ឆ័យក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិរួចរាល់ ឲ្យទៅគូភាគីដែលមានទំនាស់ ។

ន័យដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា ខ្ញុំមានដីលំនៅ ឋាន១កន្លែង មានទំហំ ១២ម៉ែត្រគុណ៥៥ម៉ែត្រ ជាប្រភេទដីអាស្រ័យផលដោយពុំទាន់មានឯកសារកាន់ កាប់ ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្ត តាកែវ ពីមុនដីខ្ញុំមានទំហំធំហើយបានកាត់លក់ទៅឱ្យឈ្មោះ គង់ ស៊ុត ជាប្រជាពលរដ្ឋនៅភូមិសាមគ្គី នឹងនៅសល់ទំហំដូចបានបញ្ជាក់ខាងលើ។

ក្រោយមករដ្ឋបានចុះវាស់វែងនិងធ្វើប្លង់ដីមានលក្ខណៈជាប្រព័ន្ធ។ ពេលនោះខ្ញុំពុំបានដឹង ហើយក្រុមវាស់វែងក៏ បានវាស់ដីខ្ញុំធ្វើប្លង់តាម ការចង្អុលបង្ហាញរបស់លោក គង់ ស៊ុក នៅពេលបិទផ្សាយក្បាលដី ខ្ញុំក៏បានទៅប្តឹងតវ៉ានៅកន្លែងបិទផ្សាយភូមិសាមគ្គី។ ពេលនោះមន្ត្រីនៅ កន្លែងបិទផ្សាយឈ្មោះ ហ៊ុន សេងហាក់ មិនផ្តល់ឯកសារបណ្ដឹងទេ ហើយប្រាប់ថាឱ្យតែមកប្រាប់ផ្ទាល់ មាត់គឺបានហើយ ព្រោះមានការតវ៉ា អញ្ចឹងមិនអាចចេញប្លង់ឲ្យទៅឈ្មោះ គង់ ស៊ុក បានទេ ។ បន្ទាប់មកខ្ញុំក៏បានដាក់ពាក្យបណ្តឹងតវ៉ាទៅសាលាឃុំអង្គរបូរី ដើម្បីតវ៉ាយកដីមកវិញ ព្រោះឈ្មោះ គង់ ស៊ុក បានរំលាយព្រំដីនិងដាំដំណាំលើដីរបស់ខ្ញុំទាំងស្រុង ប៉ុន្តែគេ(គង់ ស៊ុក)មិនស្តាប់តាមការសម្របសម្រួលរបស់ឃុំឡើយ។

ក្រោយមកខ្ញុំបានដាក់ពាក្យបណ្ដឹងមកសាលាស្រុកអង្គរបូរីដើម្បីជួយដោះស្រាយ។ សាលាស្រុកមានលោក សៅ សំអុល ជាអភិបាលរង បានកោះហៅមកសម្របសម្រួល នៅតែមិនបានលទ្ធផលនិងអូសបន្លាយពេលវេលាយូរទៅៗរហូតដល់ពេលនេះ។ ពេលខ្ញុំបានទៅសួរនាំលោក សៅ សំអុល ប្រាប់ថាបាត់ឯកសារហើយឱ្យខ្ញុំដាក់ពាក្យបណ្តឹងម្តងទៀត ។ នៅខែ ឆ្នាំ២០២៥ ខ្ញុំបានដាក់ពាក្យបណ្ដឹងមកសាលាស្រុក សារជាថ្មីលុះដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៥ សាលាស្រុកក៏បានកោះហៅគូរភាគីនិងអាជ្ញាធរពាក់ព័ន្ធ មកសម្របសម្រួលជាលើកចុង ក្រោយ។ ពេលនោះហើយឈ្មោះ គង់ ស៊ុក ក៏បានបង្ហាញថាខ្លួនមានប្លង់រួចហើយ (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលន វត្ថុក្បាលដីលេខ៦២៥)ប្លង់ នេះបានគ្រប់ លើដីរបស់ខ្ញុំទាំងស្រុង ខុសពីអ្វីដែលមន្ត្រីបិទផ្សាយ អះអាងនៅចំពោះមុខខ្ញុំថា ដីមានទំនាស់មិនអាចចេញប្លង់បានទេ ។

ករណីនេះលោក សៅ សំអុល ដែលជាប្រធានអង្គប្រជុំ បានលើកឡើងថាដីមានប្លង់ស្រុកមិនអាចបន្តការដោះស្រាយបានទេ សុំ បន្តនីតិវិធីប្តឹងទៅថ្នាក់លើចុះ ។ ចំពោះដីរបស់ខ្ញុំ គឺមានសាក្សីដឹងឮជាច្រើនមានឈ្មោះ ប្រាក់ ឡោ, ប្រាក់ ឡា, ប្រាក់ បើ,និង ប្រាក់ សុខា ជាអ្នកបានដឹងរឿងដីនេះតាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូត មកដល់បច្ចុប្បន្នថាពិតជាដី របស់ខ្ញុំនៅសេសសល់ ក្រោយដីកាត់ លក់មួយផ្នែកឲ្យទៅឈ្មោះ គង់ ស៊ុក ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ មេត្តាជួយរកយុត្តិធម៌ ដល់ខ្ញុំបាទនាងខ្ញុំ +

១- ទាមទារដីទំហំ ១២ម៉ែត្រគុណ៥៥ម៉ែត្រ ពី ឈ្មោះ គង់ ស៊ុក ចេញពីប្លង់លេខ ៦២៥ យកមកកាន់កាប់អាស្រ័យផលនិងកម្មសិទិ្ធ។

២- មិនសុខចិត្តនិងមន្ត្រីពាក់ព័ន្ធ ដែលបានចេញប្លង់កម្មសិទ្ធិឲ្យឈ្មោះ គង់ ស៊ុក រំលោភយកដីរបស់ខ្ញុំ និងធ្វើឲ្យខាតពេលវេលាគ្រួសារខ្ញុំ៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages