សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Tuesday, October 7, 2025

បណ្ដាញសារព័ត៌មានពេញចិត្តមេលឌា សូមបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សាយអំពីសង្វៀនជល់មាន់នៅឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល


ណ្ដាញសារព័ត៌មានពេញចិត្តមេលឌា សូមបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សាយអំពីសង្វៀនជល់មាន់នៅឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាលករណីដែលគេហទំព័រព័ត៌មាន «ពេញចិត្តមេឌាព័ត៌មាន សង្គម» នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានចុះផ្សាយរូបភាពការលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ អមដោយខ្លឹមសារថា៖ លោក ហេង អាងកូនជាមន្ត្រីនគរបាលស្រុកស្អាង បើកសង្វៀនជល់មាន់នៅភូមិ-ឃុំក្រាំងយ៉ូវ មិនញញើតអាជ្ញាធរ និងមានរូបភាពក្រុមអ្នកញៀនល្បែង កំពុងលេងល្បែងជល់មាន់ គឺជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយ,ហើយរូបភាពដែលបានប្រើប្រាស់នៅលើព័ត៌មាននេះគឺជារូបភាពចាស់។តមរយៈការស្រាវជ្រាវនិងសិក្សាឲ្យបានស៊ីជម្រៅឃើញ ថា ព័ត៌មានដែលបានចុះផ្សាយនេះគឺជាព័ត៌មានចាស់ទាំងខ្លឹមសារអត្ថបទនិងរូបភាព។ ដូច្នេះ គេហទំព័រពេញចិត្តមេឌា សូមទោសនូវកំហុសឆ្គងដែលខ្វះចន្លោះចំពោះវិជ្ជាជីវៈព័ត៌មានខាងលើនេះទៅដល់អាជ្ញាធរមាន សមត្ថកិច្ចស្រុកស្អាងក៏ដូចជាខេត្តកណ្ដាលដែលធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។តាមការស្រាវជ្រាវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ លោកអធិការនគរបាលស្រុកស្អាង បានបញ្ជាកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចុះធ្វើការស្រាវជ្រាវស្វែងរកទីតាំងចំណុចក្នុងរូបភាពខាងលើ គឺស្ថិតនៅក្នុងរោងទុកចោលមួយកន្លែងមិនស្គាល់ម្ចាស់ ស្ថិតនៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ព្រមទាំងបានធ្វើការសាក សួរប្រមូលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៥ ពុំមានក្រុមអ្នកញៀនល្បែងមកប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់នៅទីតាំងនោះទេ ហើយនៅទីតាំងក្នុងរូបភាពខាងលើនេះ ជាដីមាត់បឹងដែលមានទឹកបឹងឡើងខ្លាំងបណ្ដាលឱ្យជន់លិចរយៈពេលជាងដប់ថ្ងៃមកហើយ។សមបញ្ជាក់ថា៖ នៅចំណុចខាងលើនេះ ធ្លាប់មានក្រុមអ្នកញៀនល្បែងជល់មាន់ ធ្លាប់លួចណាត់គ្នាជល់មាន់ម្ដងម្កាលពិតប្រាកដមែន។ យ៉ាងណាក៏ដោយចំពោះបុគ្គលឈ្មោះ ហេង សមត្ថកិច្ចស្រាវជ្រាវកំណត់អត្តសញ្ញាណ កោះហៅមកបំភ្លឺពាក់ពន្ធ័ករណីដែរសារព័ត៌មាន បានចុះផ្សាយខាងលើ ដើម្បីបន្តចាត់ការតាមនីតិវិធី។



ករណីដែលគេហទំព័រព័ត៌មាន «ពេញចិត្តមេឌាព័ត៌មាន សង្គម» នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានចុះផ្សាយរូបភាពការលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ អមដោយខ្លឹមសារថា៖ លោក ហេង អាងកូនជាមន្ត្រីនគរបាលស្រុកស្អាង បើកសង្វៀនជល់មាន់នៅភូមិ-ឃុំក្រាំងយ៉ូវ មិនញញើតអាជ្ញាធរ និងមានរូបភាពក្រុមអ្នកញៀនល្បែង កំពុងលេងល្បែងជល់មាន់ គឺជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយ,ហើយរូបភាពដែលបានប្រើប្រាស់នៅលើព័ត៌មាននេះគឺជារូបភាពចាស់។

តាមរយៈការស្រាវជ្រាវនិងសិក្សាឲ្យបានស៊ីជម្រៅឃើញ ថា ព័ត៌មានដែលបានចុះផ្សាយនេះគឺជាព័ត៌មានចាស់ទាំងខ្លឹមសារអត្ថបទនិងរូបភាព។ ដូច្នេះ គេហទំព័រពេញចិត្តមេឌា សូមទោសនូវកំហុសឆ្គងដែលខ្វះចន្លោះចំពោះវិជ្ជាជីវៈព័ត៌មានខាងលើនេះទៅដល់អាជ្ញាធរមាន សមត្ថកិច្ចស្រុកស្អាងក៏ដូចជាខេត្តកណ្ដាលដែលធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។

តាមការស្រាវជ្រាវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ លោកអធិការនគរបាលស្រុកស្អាង បានបញ្ជាកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចុះធ្វើការស្រាវជ្រាវស្វែងរកទីតាំងចំណុចក្នុងរូបភាពខាងលើ គឺស្ថិតនៅក្នុងរោងទុកចោលមួយកន្លែងមិនស្គាល់ម្ចាស់ ស្ថិតនៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ព្រមទាំងបានធ្វើការសាក សួរប្រមូលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៥ ពុំមានក្រុមអ្នកញៀនល្បែងមកប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់នៅទីតាំងនោះទេ ហើយនៅទីតាំងក្នុងរូបភាពខាងលើនេះ ជាដីមាត់បឹងដែលមានទឹកបឹងឡើងខ្លាំងបណ្ដាលឱ្យជន់លិចរយៈពេលជាងដប់ថ្ងៃមកហើយ។

សូមបញ្ជាក់ថា៖ នៅចំណុចខាងលើនេះ ធ្លាប់មានក្រុមអ្នកញៀនល្បែងជល់មាន់ ធ្លាប់លួចណាត់គ្នាជល់មាន់ម្ដងម្កាលពិតប្រាកដមែន។ យ៉ាងណាក៏ដោយចំពោះបុគ្គលឈ្មោះ ហេង សមត្ថកិច្ចស្រាវជ្រាវកំណត់អត្តសញ្ញាណ កោះហៅមកបំភ្លឺពាក់ពន្ធ័ករណីដែរសារព័ត៌មាន បានចុះផ្សាយខាងលើ ដើម្បីបន្តចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា គេហទំព័រពេញចិត្តមេឌា នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២៥ចុះផ្សាយអត្ថបទមួយមានចំណងជើងថា លោកហេង អាងកូនជាមន្ត្រីនគរបាលស្រុកស្អាងបើកសង្វៀនជល់មាន់នៅភូមិ-ឃុំក្រាំងយ៉ូវមិនញញើតអាជ្ញាធរ។ ខ្លឹមសារនៅអត្ថបទនោះបានចោទប្រកាន់ទៅលើបុរសឈ្មោះហេង,ថាជាអ្នកបើកសង្វៀនជល់មាន់នៅឃុំក្រាំងយ៉ាវនោះ។ យ៉ាងណាក៏ដោយសមត្ថកិច្ចស្អាងនឹងស្វែងរកអត្តសញ្ញាណជួនឈ្មោះហេងនេះ។

ជាថ្មីម្ដងទៀតគេហទំព័រពេញចិត្តមេឌាសូមសាធារណៈជនកុំយល់ច្រឡំទៅលើអាជ្ញាធរមានសមត្ថកិច្ចស្រុកស្អាងពាក់ព័ន្ធនឹងករណីសង្វៀនជល់មាន់ខាងលើនេះ៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages