លោកស្រីពុធ សោ ថាលោកអោក ជ្រីមន្ត្រីស្រុកអង្គរបូរី មិនដែលទៅដល់ទីតាំងដីដែលមានទំនាស់នោះទេ

ខេត្តតាកែវ÷លោកស្រីពុធ សោ នៃគ្រួសាររងគ្រោះនៅស្រុកអង្គរបូរីខេត្តតាកែវជាថ្មីម្ដងទៀតបានបញ្ជាក់ថា ហេតុអីរដ្ឋបាលស្រុកអង្គរបូរី បកស្រាយមិនមានការពិត ទាំងដែលលោកមន្ត្រីម្នាក់ឈ្មោះ អោក ជ្រី មិនដែលទៅដល់ដីលោកស្រីនោះឡើយ។ដូច្នេះលោកស្រីសូមប្ដឹងមន្ត្រីនេះទៀត ពីព្រោះអ្វីៗដែលមន្ត្រីបានលើកឡើងសុទ្ធតែជាការបោកប្រាស់និងភូតកុហក។
ជាថ្មីម្ដងទៀតលោកស្រីពុធ សោ បានប្រាប់អ្នកកាសែតថា លោកសៅ សំអុល អភិបាលរងស្រុកអង្គរបូរី និងលោក ហ៊ុន សេងហាក់ មន្ត្រីការិយាល័យរៀបចំដែនដី នគររូបនីយកម្មនឹងភូមិបាលស្រុកអង្គរបូរី និយាយភូតកុហក នឹងមួលបង្កាច់ខុសពីការពិត ជាច្រើនបូករួមទាំងការដែលមន្ត្រីទាំងពីរនាក់នេះ មិនដែលចុះទៅដល់ដីលោកស្រីម្ដងណាឡើយ។ ដូច្នេះលោកស្រីសូមប្ដឹងមន្ត្រីទាំងពីរនាក់នេះចំពោះករណីភូតកុហក។
គួរបញ្ជាក់ថា រាស្ត្រីក្រីក្រ១គ្រួសាររស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្នើរអន្តរាគមន៍មន្ត្រីអភិបាលរងស្រុកអង្គរបូរី និងមន្ត្រីជំនាញម្នាក់ទៀត
ករណីបណ្តឹងជំទាស់ដីលំនៅដ្ឋានដែលបានបិទផ្សាយជាលក្ខណៈវិនិច្ឆ័យក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិរួចរាល់ ឲ្យទៅគូភាគីដែលមានទំនាស់ ។
នៅក្នុងពាក្យកណ្ដឹងរបស់លោមទិត ស៊ា អាយុ ៥៥ ឆ្នាំ និងប្រពន្ធ ពុធ សោ អាយុ ៥៨ ឆ្នាំជាប្រជាពលរដ្ឋ រស់ នៅភូមិកំពង់ ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
គោរពជូនទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយសុំប្តឹងឈ្មោះ÷
១- លោក ហ៊ុន សេងហាក់ មន្ត្រីការិយាល័យរៀបចំដែន ដី នគររូបនីយកម្មនឹងភូមិបាលស្រុកអង្គរបូរី និង២- លោក សៅ សំអុល អភិបាលរងស្រុកអង្គរបូរីពីបទ÷ ពន្យារពេលនៃការដោះស្រាយ ករណីបណ្តឹងជំទាស់ដីលំនៅដ្ឋាន ដែលបានបិទផ្សាយជាលក្ខណៈវិនិច្ឆ័យក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិរួចរាល់ ឲ្យទៅគូភាគីដែលមានទំនាស់ ។
ន័យដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា ខ្ញុំមានដីលំនៅ ឋាន១កន្លែង មានទំហំ ១២ម៉ែត្រគុណ៥៥ម៉ែត្រ ជាប្រភេទដីអាស្រ័យផលដោយពុំទាន់មានឯកសារកាន់ កាប់ ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្ត តាកែវ ពីមុនដីខ្ញុំមានទំហំធំហើយបានកាត់លក់ទៅឱ្យឈ្មោះ គង់ ស៊ុត ជាប្រជាពលរដ្ឋនៅភូមិសាមគ្គី នឹងនៅសល់ទំហំដូចបានបញ្ជាក់ខាងលើ។
ក្រោយមករដ្ឋបានចុះវាស់វែង និងធ្វើប្លង់ដីមានលក្ខណៈជាប្រព័ន្ធ។ ពេលនោះខ្ញុំពុំបានដឹង ហើយក្រុមវាស់វែងក៏ បានវាស់ដីខ្ញុំធ្វើប្លង់តាម ការចង្អុលបង្ហាញរបស់លោក គង់ ស៊ុក នៅពេលបិទផ្សាយក្បាលដី ខ្ញុំក៏បានទៅប្តឹងតវ៉ានៅកន្លែងបិទផ្សាយភូមិសាមគ្គី។ ពេលនោះមន្ត្រីនៅ កន្លែងបិទផ្សាយឈ្មោះ ហ៊ុន សេងហាក់ មិនផ្តល់ឯកសារបណ្ដឹងទេ ហើយប្រាប់ថាឱ្យតែមកប្រាប់ផ្ទាល់ មាត់គឺបានហើយ ព្រោះមានការតវ៉ា អញ្ចឹងមិនអាចចេញប្លង់ឲ្យទៅឈ្មោះ គង់ ស៊ុក បានទេ ។ បន្ទាប់មកខ្ញុំក៏បានដាក់ពាក្យបណ្តឹងតវ៉ាទៅសាលាឃុំអង្គរបូរី ដើម្បីតវ៉ាយកដីមកវិញ ព្រោះឈ្មោះ គង់ ស៊ុក បានរំលាយព្រំដីនិងដាំដំណាំលើដីរបស់ខ្ញុំទាំងស្រុង ប៉ុន្តែគេ(គង់ ស៊ុក)មិនស្តាប់តាមការសម្របសម្រួលរបស់ឃុំឡើយ។
ក្រោយមកខ្ញុំបានដាក់ពាក្យបណ្ដឹងមកសាលាស្រុកអង្គរបូរីដើម្បីជួយដោះស្រាយ។ សាលាស្រុកមានលោក សៅ សំអុល ជាអភិបាលរង បានកោះហៅមកសម្របសម្រួល នៅតែមិនបានលទ្ធផល និងអូសបន្លាយពេលវេលាយូរទៅៗរហូតដល់ពេលនេះ។ ពេលខ្ញុំបានទៅសួរនាំលោក សៅ សំអុល ប្រាប់ថាបាត់ឯកសារហើយឱ្យខ្ញុំដាក់ពាក្យបណ្តឹងម្តងទៀត ។ នៅខែ ឆ្នាំ២០២៥ ខ្ញុំបានដាក់ពាក្យបណ្ដឹងមកសាលាស្រុក សារជាថ្មីលុះដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៥ សាលាស្រុកក៏បានកោះហៅគូរភាគី និងអាជ្ញាធរពាក់ព័ន្ធ មកសម្របសម្រួលជាលើកចុង ក្រោយ។ ពេលនោះហើយឈ្មោះ គង់ ស៊ុក ក៏បានបង្ហាញថាខ្លួនមានប្លង់រួចហើយ (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលន វត្ថុក្បាលដីលេខ៦២៥)ប្លង់ នេះបានគ្រប់ លើដីរបស់ខ្ញុំទាំងស្រុង ខុសពីអ្វីដែលមន្ត្រីបិទផ្សាយ អះអាងនៅចំពោះមុខខ្ញុំថា ដីមានទំនាស់មិនអាចចេញប្លង់បានទេ ។
ករណីនេះលោក សៅ សំអុល ដែលជាប្រធានអង្គប្រជុំ បានលើកឡើងថាដីមានប្លង់ ស្រុកមិនអាចបន្តការដោះស្រាយបានទេ សុំបន្តនីតិវិធីប្តឹងទៅថ្នាក់លើចុះ ។ ចំពោះដីរបស់ខ្ញុំ គឺមានសាក្សីដឹងឮជាច្រើនមានឈ្មោះ ប្រាក់ ឡោ, ប្រាក់ ឡា, ប្រាក់ បើ,និង ប្រាក់ សុខា ជាអ្នកបានដឹងរឿងដីនេះតាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូត មកដល់បច្ចុប្បន្នថាពិតជាដី របស់ខ្ញុំនៅសេសសល់ ក្រោយដីកាត់ លក់មួយផ្នែកឲ្យទៅឈ្មោះ គង់ ស៊ុក ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ មេត្តាជួយរកយុត្តិធម៌ ដល់ខ្ញុំបាទនាងខ្ញុំ +
១- ទាមទារដីទំហំ ១២ម៉ែត្រគុណ៥៥ម៉ែត្រ ពី ឈ្មោះ គង់ ស៊ុក ចេញពីប្លង់លេខ ៦២៥ យកមកកាន់កាប់អាស្រីបានកិត្ត។
២- មិនសុខចិត្តនិងមន្ត្រីពាក់ព័ន្ធ ដែលបានចេញប្លង់កម្មសិទ្ធិឲ្យឈ្មោះ គង់ ស៊ុក រំលោភយកដីរបស់ខ្ញុំ និងធ្វើឲ្យខាតពេលវេលាគ្រួសារខ្ញុំ៕

No comments:
Post a Comment