សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Wednesday, September 24, 2025

បទល្មើសនេសាទ រីកដូចផ្សិត នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួល


ខេត្តតាកែវ ៖ យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុក ក៏ដូចជាប្រជានេសាទ ជាលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងបណ្ដែតខ្លួន នៅលើផ្ទៃទឹក រីកដូចផ្សិតបានបង្អួតភ្នែក មហាជន ពិសេសអាជ្ញាធរសមត្ថកិច្ចននិងមន្រ្តីជំនាញពាក់ព័ន្ធ ក្នុងស្រុកបុរីជលសា ខេត្តតាកែវ ដោយអ្នកប្រព្រឹត្តបទល្មើសនេសាទនេះ ទំនងជាមានខ្នងបង្អែកធំរឹងមាំ សម្បើមណាស់ហើយមើលទៅ ទើបមិនមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ចុះទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពសោះឡើយ។ សូមជម្រាបថា បទល្មើសនេសាទ នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ មិនមែនទើបតែ កើតមានឡើងនៅក្នុងឆ្នាំនេះនោះទេ? បទល្មើសនេសាទនេះ បានកើតឡើងស្ទើរ គ្រប់ចៅហ្វាយខេត្តតាកែវ ដោយមហាជន បានលើកឡើងថា ហេតុអ្វីបានជា អាជ្ញាធរនិងសមត្ថកិច្ចជំនាញ មិនមានការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនេះ ដើម្បីឲ្យហ្វូងមច្ឆាជាតិគង់វង្សបានយូរអង្វែង។
 

ប្រភពខាងលើ បានបន្តទៀតថា បើសិនណាប្រជានេសាទ នាំគ្នានេសាទ ជាលក្ខណៈគ្រួសារ វាមិនជាបញ្ហាចោទ នាំឲ្យបំភ្លេចបំផ្លាញហ្វូងមច្ឆាជាតិនោះទេ? ប៉ុន្តែក្រុមជនខិលខូច តែងតែនាំគ្នា ប្រើឧបករណ៍ នេសាទខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញហ្វូងមច្ឆាជាតិ។គួបផ្សំនិងអាជ្ញាធរសមត្ថកិច្ចជំនាញ នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៀតនោះ?វាកាន់តែធ្វើឲ្យហ្វូងមច្ឆាជាតិ និងត្រូវរលាយហិនហោច នៅថ្ងៃខាងមុខជាក់ជាពុំខានឡើយ។ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាអ្នក ប្រកបមុខរបនេសាទស្របច្បាប់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ទោះបីជារដូវបិទ ឬបើកនេសាទយ៉ាងណា ក៏ដោយ ក៏នៅតែមានអ្នកប្រកបមុខរបរនេសាទខុសច្បាប់ បានកើតឡើងយ៉ាងព្រោងព្រាត នៅលើផ្ទៃទឹក ដែលបានប្រើឧបករណ៍នេសាទ ប្រភេទផ្បៃក្រឡាញឹក ដែលធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទ រងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗជាក់ជាពុំខានឡើយ?។
 

ប្រភពបានបន្តអោយដឹងទៀតថា ករណីការប្រើឧបករណ៍ នេសាទ ដាក់សាច់ក្រឡាញឹកនេះបាន ទំនងអាចមានមន្ត្រី ធ្វើការនៅស្ថាប័នកងរាជអាវុធហត្ថខេត្តតាកែម្នាក់ នៅអ្នកពីក្រោយខ្នង ឬជាអ្នកសម្របសម្រួល ទើបបទល្មើសនេសាទ ខាងលើនេះ ដំណើរការបានយ៉ាងរលូន ដោយមិនមានការ ព្រួយបារម្ភ ពីការចាប់ចង ឬចាប់ដាក់គុក ដាក់ច្រវាក់ ពីអាជ្ញាធរនិងសមត្ថកិច្ចជំនាញ។  បើយោងតាម ការផ្សព្វផ្សាយ របស់បណ្ដាញសារព័ត៌មាន ក្នុងស្រុកភាគច្រើន បានលើកឡើងថា មានមន្ត្រីកងរាជអាវុធហត្ថនៅខេត្តតាកែវម្នាក់ ឈ្មោះ សុខ ឡេះ ជាអ្នករត់ការ ឬជាអ្នកសម្របសម្រួល នៅក្នុងបទល្មើសនេសាទ ក្នុងស្រុកបុរីជលសារ ខេត្តតាកែវនេះផងដែរ។

ទាក់ទិន នឹងបទល្មើសនេសាទ នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ លោកសុខ ឡេះ បានប្រាប់បណ្តាញសារព័ត៌មានយើងខ្ញុំ យ៉ាងខ្លីថា(បាទប្អូន)។ ដោយឡែក លោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានប្រាប់បណ្ដាញសារព័ត៌មាន យើងខ្ញុំថា? ចាំលោកឲ្យនាយសង្កាត់ និងនាយផ្នែក ចុះត្រួតពិនិត្យនិងមានវិធានការណ៍ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ ប្រកបដោយប្រសិទ្ធភាព។ សូមជម្រាបបន្ថែមទៀតថា ទាក់ទិនហ្នឹងបទល្មើស នេសាទនៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ នេះផងដែរ លោកវ៉ី សំណាង ចៅហ្វាយខេត្តតាកែវ បណ្ដាញសារព័ត៌មានយើងខ្ញុំ មិនអាចទំនាក់ទំនង សូមការបំភ្លឺលំអិត បាននោះទេ ដោយសារទូរស័ព្ទរបស់គាត់ទំនាក់ទំនង ទៅជាច្រើនជាច្រើនដង ប៉ុន្តែមិនមានទទួល។ បណ្ដាញសារព័ត៌មានយើងខ្ញុំ រង់ចាំឆ្លើយតប និងបំភ្លឺ ពីភាគីពាក់ព័ន្ធទាំងអស់គ្រប់២៤ម៉ោងលើ២៤ម៉ោងរៀលរាល់ម៉ោងធ្វើការ។








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages