ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់១កន្លែង របស់ចែលី នៅកណ្ដាលក្រុង បើកដំណើរការឱ្យក្រុមញៀនល្បែងលេងដោយសេរីយ៉ាងគគ្រឹកគគ្រេងជ្រកក្រោមស្លាក“លីហួរ” វេលុយ. ដាក់ លុយ.ដកលុយ មានទីតាំងផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកដំណើរការអោយពលរដ្ឋខ្មែរ,យួនចេញ,ចូលលេងល្បែងយ៉ាងសប្បាយ។អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប ដោយមើលរំលង ដើរហួសទៅ,ហួសមក។
ប្រជាពលរដ្ឋស្នើសុំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបម្ចាស់ទីតាំងបនល្បែងសុីសងឆ្នោតវៀតណាមស្ថិតនៅក្នុងមូលដ្ឋានខាង លើឱ្យមានប្រសិទ្ធភាពផង។ ដោយហេតុ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧ មករា មិនហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដុះស្លែប្រចាំសង្កាត់ អូរឬស្សីទី៣ បែរជា បណ្ដោយឱ្យម្ចាស់ឆ្នោតវៀតណាមរូបនេះបើកដំណើរ ការអោយក្រុម ញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរី? មិនបង្រ្កាប ។
ប្រភពបានឱ្យដឹងទៀតថា មេឆ្នោត វៀតណាមដុះស្លែប្រចាំ អូរឬស្សីទី៣ នៅខាងក្រោយមានឌឿងហែម ខាង មុខមានស្លាក. លីហួរ.វេលុយ.ដកលុយ.ដាក់លុយ. អាស័យដ្ឋានផ្ទះ លេខ ៣៤ផ្លូវលេខ១៦៤ បើកឲ្យក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់ដាក់លុយប្រមូលបានរាប់ពាន់រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗដោយសេរី គ្មានការលាក់លៀមអ្វីទាំងអស់ហើយក៍មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។
ប្រភពពីក្រុមញៀនល្បែងចេញចូលចាក់ភ្នាល់ឆ្នោតវៀតណាមបានបង្ហើបអោយដឹងថា បុគ្គលដែលមាន ឈ្មោះ ចែលីហៅអាលីមេឆ្នោតវៀតណាមដុះស្លែតែង តែអួតអាងប្រាប់ក្រុមញៀនល្បែងថា មកលេងចាក់ភ្នាល់កន្លែងខ្លួន ខ្លួនធានាសុវត្ថិភាពមួយរយភាគរយមិនមានបញ្ហានោះឡើយព្រោះថាខ្លួនបានរត់ការបង់សួយសារជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួចរាល់អស់ហើយ ? ទើបហ៊ានបើកកត់ភ្នាល់ឆ្នោតវៀតណាមនិងឆ្នោតផ្សេងៗទៀតដំណើរការរហូតមកដល់បច្ចុប្បន្ន។ បើទោះបីមានបទបញ្ជាពីអ្នកណាក៏ទីតាំងមេឆ្នោតវៀតណាម១កន្លែងខាងលើនៅតែបន្តបើកដំណើរការឱ្យក្រុមញៀនល្បែងលេងយ៉ាងគឃ្លើនដដែល ? រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់? មិនខ្វល់ពីបទបញ្ជានាយករដ្ឋមន្រ្តីនោះឡើយ។
No comments:
Post a Comment