(បាត់ដំបង)នៅព្រឹក ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ ២០២៥ ត្រូនឹងថ្ងៃសៅរ ៦រោចខែភទ្របទឆ្នាំម្សាញ់សម្តស័កព.ស.២៥៦៩ ដែលជាថ្ងៃបិណ្ឌវេនទី៦ នៅវត្តស្វេតឆត្រ័កុញ្ជរជ័យហៅវត្តដំរីស ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងភរិយាគឺលោកស្រី គី សុខហួរ រួមជាមួយលោក លោកស្រីស្នងការរង ជាថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងក្រុមគ្រួសារ រួមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានអញ្ជេីញប្រារព្វឆ្លងវេណបិណ្ឌទី៦ នៅទីអារាមនេះ តាមទម្លាប់ដូចរាល់ឆ្នាំ ។
បុណ្យដែលកេីតឡេីងដោយកម្លាំងសទ្ធាជ្រះ ថ្លានិងការចូលរួមរបស់កងកម្លាំងនគរបាលក្រុមគ្រួសារនិងពុទ្ធបរិស័ទ្ធ ជិតឆ្ងាយ នៅថ្ងៃ នេះសូម លោក លោក ស្រីកងកម្លាំងនគរ បាលនិងក្រុមគ្រួសារទាំងអស់អនមោទនាទទួលយកចំណែកបុណ្យ បានស្មេីៗគ្នាកុំបី ខាន។
មួយចំណែកទៀតសូមឧទ្ទិសបុណ្យនាឱកាសនេះ បានដល់ដួងវិញ្ញាណក្ខន្ធលោកលោកស្រីជាអតីតកងកម្លាំងនគរបាលជាតិ ជាយុទ្ធមិត្តរួមអាវុធ ដែលលោកបានពលីជីវិតក្នុងបុព្វហេតុ ការពារជាតិ ការពារមាតុភូមិនាពេលកន្លងមកឬបានធ្វើកាលកិរិយានាពេលកន្លងមកជា ពិសេស សូមឧទ្ទិសបុណ្យនេះចំពោះដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពកម្ពុជា វីរៈកងនគរបាលជាតិ របស់យេីងដែលលោកបានពលីជីវិតក្នុងបុព្វហេតុ ការពារជាតិ ការពារមាតុភូមិ ការពារបូរណភាពទឹកដី ការពារសេចក្តីសុខជូនប្រជាពលរដ្ឋ ក្នុងពេលថ្មីៗកន្លងមកនេះនិងក្នុងពេលកន្លងទៅយូរហេីយ សូមបានទទួលយកនូវឥដ្ឋមនុញ្ញផល ដែលយេីងខ្ញុំទាំងអស់គ្នាបានបំពេញនៅថ្ងៃនេះឱ្យបានស្មេីៗគ្នាកុំបីអាក់ខាន និងយោនយកកំណេីតក្នុងទីបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ៕
No comments:
Post a Comment