តាកែវ)៖ ករណីជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែលស្ថិតនៅស្របផ្លូវជាតិលេខ៣ បាននិងកំពុងបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារភាគីទាំងសងខាងនៅតែមានការប្រកែកគ្នាយ៉ាងស្រួចស្រាវលើសិទ្ធិកាន់កាប់ និងព្រំប្រទល់ដី។នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងមូលដ្ឋាន រួមជាមួយអាជ្ញាធរភូមិ-ឃុំ បានចេញមុខធ្វើជាសាក្សី និងផ្តិតមេដៃបញ្ជាក់យ៉ាងច្បាស់អំពីប្រវត្តិនៃការកាន់កាប់ និងអាស្រ័យផល។ សាក្សីទាំងអស់បានអះអាងស្របគ្នាថា លោកយាយ ឃុន សុខុម និងលោកស្រី ងាវ តង ពិតជាបានកាន់កាប់ និងអាស្រ័យផលលើទីតាំងដីទំនាស់នេះជាយូរលង់ណាស់មកហើយ តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ។លោកស្រី ងាវ តង អាយុ ៤៩ឆ្នាំ (រស់នៅភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ) បានបញ្ជាក់ថា លោកស្រីបានទិញបន្តដីនេះដោយស្របច្បាប់ពីម្ចាស់ដីដើម ដោយមានកិច្ចសន្យាទិញលក់ត្រឹមត្រូវចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ព្រមទាំងមានលិខិតបញ្ជាក់លេខ ៦៤/២៥ បតត ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការដឹងឮទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន (មេភូមិ និងមេឃុំ) យ៉ាងត្រឹមត្រូវលើប្រវត្តិដី និងការទិញលក់បន្តគ្នានេះ។ លោកស្រីបានស្នើសុំកិច្ចអន្តរាគមន៍យ៉ាងទទូចពីអាជ្ញាធរខេត្តតាកែវ ដើម្បីជួយរកយុត្តិធម៌ ក្រោយពេលភាគីឈ្មោះ តេង ចាន់ បានចេញមុខរារាំង និងជំទាស់មិនឱ្យលោកស្រីចូលកាន់កាប់ដីធ្លីរបស់ខ្លួន។ប្រភពពីអ្នកភូមិបានបំភ្លឺបន្ថែមថា កាលពីមុនពេលពង្រីកផ្លូវជាតិលេខ៣ ដីរបស់លោកយាយ ឃុន សុខុម និងលោកស្រី ងាវ តង ស្ថិតនៅរំលងពីផ្លូវប្រមាណ ១០ម៉ែត្រ។ កាលនោះ លោកយាយ ឃុន សុខុម ធ្លាប់បានចែករំលែកដីមួយផ្នែកឱ្យសាច់ញាតិខាងភាគី តេង ចាន់ សង់ផ្ទះរស់នៅតាមមនោសញ្ចេតនាក្រុមគ្រួសារ។ លុះដល់ពេលផ្លូវជាតិលេខ៣ ត្រូវបានពង្រីក ដីផ្នែកខាងមុខបានសល់ជាប់ផ្លូវប្រមាណ ៦ម៉ែត្រ។ លោកស្រី ងាវ តង បានចំណាយប្រាក់ទិញដីផ្នែកខាងមុខនោះតែម្នាក់ឯង ដើម្បីភ្ជាប់ក្បាលដីផ្នែកខាងក្រោយរបស់លោកស្រីទៅកាន់ផ្លូវជាតិលេខ៣។យ៉ាងណាមិញ វិវាទបានឈានដល់ចំណុចមិនអាចសម្រុះសម្រួលបាន ដោយសារភាគីលោកស្រី តេង ចាន់ បានបង្ហាញប័ណ្ណកម្មសិទ្ធិចេញដោយអាជ្ញាធរដែលមានក្បាលដីជាប់ផ្លូវ និងបានយកលិខិតមួយច្បាប់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ មកធ្វើជាសំអាង។ លិខិតរបស់ក្រសួងដែនដី ដែលធ្វើឡើងក្រោយការចុះពិនិត្យ និងប្រជុំរួមគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ការិយាល័យ ដ.ន.ស.ភ ស្រុកសំរោង និងមន្ទីរ ដ.ន.ស.ស ខេត្តតាកែវ បានបញ្ជាក់ថា «ទីតាំងដីដែលមានទំនាស់នោះ គឺជាដីចំណីផ្លូវ ដែលមិនអាចមានភាគីណាមួយមានសិទ្ធិកាន់កាប់បានឡើយ»។ផ្អែកលើខ្លឹមសារនៃលិខិតនេះ ភាគីលោកស្រី តេង ចាន់ បានយកធ្វើជាលេសបដិសេធមិនទទួលស្គាល់សិទ្ធិអាស្រ័យផលរបស់លោកយាយ ឃុន សុខុម និងលោកស្រី ងាវ តង នៅផ្នែកខាងមុខដីរបស់ខ្លួនទៀតឡើយ ហើយបានជំទាស់មិនព្រមបញ្ចប់រឿង និងមិនព្រមទទួលយកការសម្របសម្រួលណាមួយឡើយ ធ្វើឱ្យទំនាស់នេះបន្តជាប់គាំង។ផ្អែកលើភស្តុតាងជាក់ស្តែង លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ និងការធ្វើសាក្សីពីប្រជាពលរដ្ឋជាច្រើននាក់ដែលដឹងរឿងតាំងពីដើមរៀងមក ភាគីលោកស្រី ងាវ តង និងលោកយាយ ឃុន សុខុម សូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរខេត្តតាកែវ និងស្ថាប័នពាក់ព័ន្ធ មេត្តាចុះពិនិត្យប្រវត្តិនៃការកាន់កាប់ដីធ្លីនេះឱ្យបានស៊ីជម្រៅ និងច្បាស់លាស់ឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ បញ្ចប់ការរារាំងពីភាគីលោកស្រី តេង ចាន់ និងបញ្ចប់ជម្លោះដែលអូសបន្លាយពេលយ៉ាងយូរនេះទៅតាមផ្លូវច្បាប់
Sunday, September 20, 2026
Home
Unlabelled
kkk
ជម្លោះដីធ្លីស្របផ្លូវជាតិលេខ៣ អូសបន្លាយជាច្រើនឆ្នាំ៖ ភាគីលោកស្រី ងាវ តង បង្ហាញសាក្សី និងលិខិតបញ្ជាក់អាជ្ញាធរ ខណៈភាគីលោកស្រី តេង ចាន់ ផ្អែកលើលិខិតក្រសួងដែនដីបដិសេធមិនព្រមបញ្ចប់វិវាទ

Share This
About www.limphallynews.com.kh -
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.

No comments:
Post a Comment