សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Wednesday, July 1, 2026

សំណង់សង្ស័យអត់ច្បាប់ ហាក់កំពុងសាងសង់យ៉ាងរលូននៅស្រុកកៀនស្វាយ ខណៈមហាជនស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាបន្ទាន់

(កណ្តាល)៖ ប្រជាពលរដ្ឋបានលើកឡើងនូវក្តីបារម្ភ ក្រោយសង្កេតឃើញសំណង់មួយកន្លែង សង្ស័យមិនទាន់មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ស្ថិតនៅជាប់ផ្លូវបេតុង ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈក្រុមជាងនៅតែបន្តការសាងសង់យ៉ាងសកម្ម។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គេសង្កេតឃើញកម្មករកំពុងសម្រុកសាងសង់ជាបន្តបន្ទាប់ ដោយមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬវិធានការពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយ ដែលបង្កឱ្យមហាជនមានចម្ងល់ថា តើសំណង់នេះមានលិខិតអនុញ្ញាតត្រឹមត្រូវដែរឬទេ?

ការអនុវត្តច្បាប់ស្តីពីសំណង់ គួរតែធ្វើដោយស្មើភាព និងមានប្រសិទ្ធភាពចំពោះគ្រប់ភាគី ដើម្បីបញ្ចៀសការរិះគន់ថា «សំណង់ហោះមុនច្បាប់» ឬការអនុវត្តច្បាប់មិនស្មើគ្នា ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

មហាជនសូមអំពាវនាវដល់លោកមេឃុំគគីរ និងលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ស្រាវជ្រាវឯកសារច្បាប់ពាក់ព័ន្ធ និងអនុវត្តវិធានការតាមនីតិវិធី ប្រសិនបើរកឃើញថាមានការសាងសង់មិនស្របតាមច្បាប់ ដើម្បីធានាឱ្យការអនុវត្តច្បាប់មានតម្លាភាព ស្មើភាព និងរក្សាសណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រងសំណង់នៅមូលដ្ឋាន។





អង្គភាពយើងខ្ញុំរង់ចាំទទួលការបំភ្លឺពីម្ចាស់សំណង់ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមវិជ្ជាជីវៈសារព័ត៌មាន៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages