សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Saturday, October 4, 2025

ឧត្តមសេនីយ៍ទោដាញ់អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បង្រ្កាបដកហូតគ្រឿងញៀននិងឃាត់មនុស្សចំនួន ០៣ នាក់​ដោយសមត្ថកិច្ចនគរបាលខេត្តបាត់​ដំ​បង៖


បាត់ដំបង កាលពីថ្ងៃទី០៣ខែ​ តុលា​ ឆ្នាំ២០២៥ នៅចំ​ណុច​ភូមិដង្កោក្រម៉ាង​ ឃុំអំពិលប្រាំដេីម​ ស្រុកបវេល ខេត្តបាត់ដំបង តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នង​ការនគរបាលជាតិ​ និងការដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការ​នៃ​ស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង និងដោយបានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការ​អមសា​លាដំបូងខេត្តបាត់ដំបងផង​នោះកម្លាំង​នគរបាលផែន​ការងារប្រឆាំងគ្រឿង​ញៀន​ដែល​មានលោក​វរសេនីយ៍ឯក​ សុខ​ និមល​ ជាស្នងការរង​ ដឹកនាំបង្ក្រាបករណីជួញដូរដោយខុសច្បាប់​ នូវសារធាតុញៀន​០១ករណី ក្នុងបទល្មើ​ស​ជាក់ស្តែង និងឃាត់​ខ្លួនជន​សង្ស័យបានចំនួន​០៣​នាក់ស្រីចំនួ​ន​ ០១នាក់​ វត្ថុតាងចាប់យក​បាន​រួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ០៣ថង់ទម្ងន់ ១៤៣,៤៥ក្រាម 

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១​គ្រឿង

-ម៉ូតូចំនួន០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០៤គ្រឿង 

-ថង់ប្លាស្ទិចសមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថ​កិច្ចបានរៀបចំសំណុំរឿងអនុត្តតាមច្បាប់៕(រូបភាពផែនការងារប្រឆាំងគ្រឿងញៀន។

ដោយសហការីខេត្តបាត់ដំបង





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages