ខេត្តតាកែវ៖ ពលរដ្ឋរស់នៅឃុំពន្លៃ ស្រុកអង្គរបុរីខេត្តតាកែវ បានជំទាស់ និងអាជ្ញាធរឃុំស្រុក ករណីដែលអាជ្ញាធរយកដីផ្សារពន្លៃ សាងសង់ប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃដែលជាដីផ្សារប្រវត្តិសាស្រ្តជាយូលុងមកហើយ ខណៈដីរដ្ឋសល់ច្រើនកន្លែងមិនព្រមសាងសង់។
បើតាមការលើកឡើងរបស់ពលរដ្ឋបានអោយដឹងថា ថ្មីៗនេះខាងអាជ្ញាធរស្រុកអង្គរបុរី ដឹកនាំដោយលោករស់ រត្ន័ដែលពលរដ្ឋផ្ដល់ឈ្មោះថា ជាបុរសជើងខ្លាំងឈ្មោះរុះ រើបានកោះហៅពលរដ្ឋ អោយទៅសាលាឃុំពន្លៃ ដើម្បីទទួលព័ត៌មាន ស្ដីពីរឿងយកដីផ្សារពន្លៃកសាងប៉ុស្ដិ៍រដ្ឋបាលឃុំពន្លៃ។
ពលរដ្ឋបានលើកឡើងទៀតថា ក្រោយពួកគាត់ទទួលបានព័ត៌មាននេះភ្លាម ពួកគាត់បដិសេធមិនទទួលយករឿងយកដីផ្សាពន្លៃដែលជាផ្សារប្រវត្តិសាស្រ្តរបស់រដ្ឋ ទៅកសាងប៉ុស្ដិ៍ស្អីនោះទេ ព្រោះដីរដ្ឋនៅក្នុងឃុំពន្លៃសល់ច្រើនកន្លែងណាស់ ចង់កសាងប៉ុស្តិ៍១០ទៅ២០មិនអស់ផង ហេតុអ្វីចង់យកដីផ្សារដ៏ចំណាស់នេះ ទៅកសាងប៉ុស្តិ៍ទៅវិញ?
ពលរដ្ឋបន្តទៀតថាលោករស់ រត្ន័ ចៅហ្វាយស្រុកស្ដីទីជើងខ្លាំងខាងឈ្មោះរុះ រើ បានបោះពាក្យសម្ដីថា បើទោះជាពលរដ្ឋមិនព្រមទទួលយក ការសាងសង់ប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ លើដីផ្សារពន្លៃ ក៏លោកមិនខ្វល់ដែរ គឺលោកត្រូវតែសាងសង់ព្រោះលោកជានាក់សម្រេច។
យោងតាមសម្ដីពលរដ្ឋបានអោយដឹងបន្ថែមទៀតថា បើអាជ្ញាធរនៅតែចិញ្ចឹមចិត្ត ចង់យកដីផ្សាពន្លៃកសាងប៉ុស្តិ៍ពួកគាត់លើកគ្នា១ឃុំ និងចេញតវ៉ាជាក់ជាមិនខាន។ព្រោះពួកគាត់ចង់រក្សាដីផ្សារដ៏ចំណាស់នេះទុកអោយក្មេងៗជំនាន់ក្រោយបន្តថែរក្សាផ្សារបស់រដ្ឋកុំអោយបាត់បង់។
ជុំវិញករណីខាងលើលោកសោម ស៊ុយ មេភូមិពន្លៃបានអោយដឹងថា លោកសុំជំទាស់ដាច់ខាតមិនព្រមអោយសាងសង់ប៉ុស្ត៏រដ្ឋបាលឃុំពន្លៃនៅលើដីផ្សារចំណាស់១នេះដាច់ខាត បើចង់សាងសង់ដីរដ្ឋនៅសល់ច្រើនណាស់ទៅសាងសង់ទៅ។
ពាក់ព័ន្ធករណីខាងលើលោកបី ទិត្យ មេឃុំពន្លៃ ដែលពលរដ្ឋហៅតៗគ្នាថា ជាមេឃុំរើសបាន មិនបម្រើរាស្ត្រ តែបម្រើបក្ខពួកបានអោយដឹងថា លោកបានប្រជុំជាមួយលោកចៅហ្វាយស្រុកស្ដីទីស្រុកអង្គរបុរី និងសម្រេចយកដីផ្សាពន្លៃធ្វើប៉ុស្ត៏រដ្ឋបាលព្រោះដីផ្សានេះនៅទំនេ។
ជាចុងក្រោយពលរដ្ឋស្នើសុំលោកម៉ែន លីស្នងការនគរបាលខេត្តតាកែវ មេត្តារកដីកន្លែងផ្សេងដើម្បីកសាងប៉ុស្តិ៍រដ្ឋបាលទៅ កុំមកកសាងនៅលើដីផ្សាដ៏ចំណាស់នេះស្របតាមប្រសាសន៏ដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនថាដីផ្សានៅកន្លែងណារក្សាទុកកន្លែងនោះទៅ៕
No comments:
Post a Comment