សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Monday, October 13, 2025

ឯកឧត្តមអ៊ុនចានដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៥


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៥ ដោយកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃ ថ្នាក់ខេត្ត និងរៀបចំឯកសារបញ្ជូនទៅថ្នាក់ជាតិធ្វើការវាយតម្លៃបន្ត ដែលកិច្ចការនេះរដ្ឋបាលខេត្តបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានទទួលលទ្ធផលជាអង្គភាពឆ្នើម នៃវិស័យសុខាភិបាល គឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។  


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ គឺជាការប្រកួតប្រជែងក្នុងកម្រិតមណ្ឌលសុខភាព ដូច្នេះសង្ឃឹមថា នឹងទទួលបានលទ្ធផលជ័យលាភី ក្នុងការងារបម្រើសេវាសាធារណៈ ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ៕


























No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages