សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Wednesday, October 1, 2025

កម្មករដឹកជញ្ជូនចំណីសត្វ ជិត៥០នាក់ នៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ប្តឹងថៅកែជនជាតិវៀតណាម ករណីជិះជាន់កម្លាំងពលកម្ម


ខេត្តកំពង់ស្ពឺ÷កម្មករដឹកជញ្ជូនចំណីសត្វ នៅក្នុងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹង នៅសាលា ឃុំព្រះនិព្វាន ឲ្យជួយដោះស្រាយ ករណីថៅកែជិះជាន់កម្លាំងពលកម្ម របស់ពួកគាត់ជាកម្មករ។ បើយោងលិខិតនៅក្នុងបណ្ដឹងនោះ ក្រុមកម្មករបានសំណូមពរ ឱ្យថៅកែជាជន ជាតិវៀតណាម គោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានច្បាស់លាស់ ជាពិសេសបញ្ហាម៉ោងពេល វេលាធ្វើការ ឲ្យបានត្រឹមត្រូវ,មិនត្រូវធ្វើអ្វីតាមអំពើចិត្ត ឬត្រូវដេញកម្មករចោល តាមតែអំពើចិត្តរបស់ខ្លួន,មិនមាន ច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ?។ សូមបញ្ជាក់ថា បើតាមការអះអាងរបស់កម្មករចំណីសត្វទាំងនោះ បានបញ្ជាក់ប្រាប់អ្នកកាសែតថា ថៅកែជាជនជាតិវៀតណាម មិនបាននៅ ក្នុងប្រទេសកម្ពុជាទេ គឺនៅតែមេការអ្នកទទួលខុសត្រូវជាអ្នកគាបទៅលើកម្មករគឺជារៀងរាល់ថ្ងៃ។


តាមការបញ្ជាក់របស់បងប្អូនកម្មករ ជាច្រើនទៀតបានបញ្ជាក់ថា ការដឹកសម្ភារៈចំណីសត្វនេះ គឺយកមកពីក្រៅប្រទេស ប៉ុន្តែមិនដឹងយកមកពីប្រទេសណាមកនោះទេ? គឺយកមកលាក់ទុកនៅក្នុងឃ្លាំងនេះ ជាច្រើនរាប់ម៉ឺនបាវ ដូចជារោងចក្រមួយ ហើយក៏គ្មានយីហោ ច្បាស់លាស់នោះដែរ  ដោយឃ្លាំងនេះស្ថិតនៅក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់របស់កម្មករបានឱ្យដឹងបន្ថែមទៀតថា មានជនជាតិបរទេស នៅក្នុងរោងចក្រជាជនជាតិវៀតណាម ជាច្រើននាក់ ដែលបានដឹកជញ្ជូនមកពីក្រៅប្រទេសក៏មិនមែនតែមួយកន្លែងនេះទេ គឺមានច្រើនកន្លែងផ្សេងទៀត។បើយោងប្រភពព័ត៌មាន ពីអ្នកភូមិនៅជិតរោងចក្រខាងលើ បានលើកឡើងថា?  តើដឹកជញ្ជូននេះបានបង់ពន្ធឬមានលិខិតស្នាមត្រឹមត្រូវដែរឬទេ?ពីអាជ្ញាធរជំនាញ ជាពិសេសកំពុងពាក់ព័ន្ធ។

ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិខាងលើ បានសំណូមពរដល់អាជ្ញាធរនៅក្នុងស្រុកគងពិសី មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេស លោកជាមចាន់ សោភ័ណ្ឌ ចៅហ្វាយខេត្តកំពង់ស្ពឺ គួរចាត់មន្ត្រីជំនាញក្រោមឱវាទ ដើម្បីឲ្យចុះមកស្រាវជ្រាវ ចំពោះទីតាំងឃ្លាំងស្តុកចំណីសត្វខាងលើនេះ តើមានផលប៉ះពាល់ដែរឬទេដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ ជាពិសេសតើឃ្លាំងស្តុកចំណីសត្វខាងលើនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? ពីមន្ទីរជំនាញពាក់ព័ន្ធ។

បណ្តាញសារព័ត៌មាន យើងខ្ញុំមិនអាច សុំការបកស្រាយបំភ្លឺលំអិតបាននោះទេ!ពីមេការ និងថៅកែ ឃ្លាំងស្តុកចំណីសត្វខាងលើនេះ។ប៉ុន្តែទោះបីជាយ៉ាងណា បណ្តាញសារព័ត៌មានយើង ខ្ញុំរង់ចាំការបកស្រាយបំភ្លឺលំអិត ពីមេការនិងថៅកែឃ្លាំងស្តុកចំណីសត្វខាងលើ ជាពិសេសភាគីពាក់ព័ន្ធ ទាំងអស់ ពេញ 24 ម៉ោងលើ 24 ម៉ោង រៀងរាល់ម៉ោងធ្វើការ។




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages