សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Thursday, August 7, 2025

តំណាងសហភាពអ៊ឺរ៉ុប ជួបសំណេះសំណាល ជាមួយបងប្អូនភៀសសឹក នៅ «វត្តជ្រោយនាងងួន» ក្នុងខេត្តសៀមរាប

(សៀមរាប)៖ តំណាងសហភាពអ៊ឺរ៉ុប បានចុះជួបសំណេះសំណាល ជាមួយបងប្អូនភៀសសឹក នៅវត្តជ្រោយនាងងួន ក្នុងភូមិជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។

ការចុះជួបសំណេះសំណាលនេះ ក្នុងឱកាសបណ្ដាអង្គទូត១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប១៥ស្ថាប័ន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះពិនិត្យជំរុំជនភៀសសឹកនៅ «វត្តជ្រោយនាងងួន» ក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹក មកស្នាក់នៅមណ្ឌលសុវត្ថិភាព «វត្តជ្រោយនាងងួន» មានចំនួន១០០៣គ្រួសារ ប្រជាពលរដ្ឋចំនួន៣៨៩៨នាក់ ស្រី២០៥១នាក់ ក្មេង៩៤៤នាក់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages