សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Monday, August 25, 2025

ក្រុមជនខិលខូច នាំគ្នាលួចធ្វើសកម្មភាព ជីកកកាយដីបឹង របស់រដ្ឋ អាជ្ញាធរស្រុកស្រីសន្ធរ បានបញ្ជាក់ថា បើពួកគេ មិនព្រមអនុវត្ត តាមកិច្ចសន្យាទេ នឹងត្រូវប្រឈមប្រធានការផ្លូវច្បាប់


កំពង់ចាម÷ក្រុមជនខិលខូចមួយក្រុម បាននាំគ្នាធ្វើសកម្មភាពជីកកកាយដីបឹងរបស់រដ្ឋ ស្ថិតនៅក្នុងឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយពួកគេមិនញញើត ឬភ័យខ្លាច ពីការជាប់គុក ជាប់ច្រវ៉ាក់បន្តិចណាសោះឡើយ ។បើយោងតាមប្រភពច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ក្រុមជនខិលខូចខាងលើបាននាំគ្នាធ្វើសកម្មភាពលួចជីកក៍កាយដីបឹងរបស់រដ្ឋ ខាងលើមានរយះពេលថ្មីៗកន្លងទៅនេះ ដោយអាជ្ញាធរនៅក្នុងមូលដ្ឋាន មិនទទួលបានព័ត៍មាន ពីសកម្មភាពលួចធ្វើសកម្មភាព លួចជីកកកាយដីបឹងរបស់រដ្ឋនោះទេ?ទាល់តែបណ្តាញសារព័ត៍មានក្នុងស្រុកបានផ្សព្វផ្សាយ ទើបអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យនិងមានវិធានការ។ទាក់ទិននិងករណីខាងលើនេះ រដ្ឋបាលសាលាស្រុកស្រីសន្ធរ បានបញ្ជាក់ថា? ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលស្រុកស្រីសន្ធរ បានចាត់ក្រុមការងារស្រុក អាជ្ញាធរឃុំផ្ទះកណ្តាល សហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចុះពិនិត្យស្រាវ ជ្រាវដល់ទីតាំងផ្ទាល់ បានរកឃើញលទ្ធផលដូចខាងក្រោម៖


ទី១ពិតជាមានករណីរំលោភចាក់ដីចូលទៅក្នុងបឹង និងជីកអាចម៌ដីពួនជាទួល បម្រុងដាំដំណាំ ធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួនប្រាកដមែន ដោយបុគ្គល២នាក់៖។ បុគ្គលទី១ ឈ្មោះ ស្បោង ថន ប្រជាពលរដ្ឋរស់នៅភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល បានសារភាពថា ពិតជាបានចាក់ដីទំហំ២៤៨ម៉ែត្រការ៉េ រំលោភចូលក្នុងបឹងទួលសំបូរ ស្ថិតនៅភូមិផ្ទះ កណ្តាលក្រោម ឃុំផ្ទះកណ្តាល ប្រាកដមែន។ បុគ្គលទី២ ឈ្មោះ គង់ ធឿន ប្រជាពលរដ្ឋរស់នៅភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល បានទន្ទ្រាន ដីបឹងទំហំ ១៥ ៦៨៧ម៉ែត្រការ៉េ ស្ថិតនៅចំណុចបឹងទួលសំបូរ ភូមិផ្ទះកណ្តាលក្រោម ដោយជីក យកអាចម៌ដីពួនជាទួល បម្រុងដាំដំណាំ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។


ទី២.ជាវិធានការរបស់រដ្ឋបាលស្រុកនិងក្រុមការងារបានតម្រូវឱ្យបុគ្គលទាំង២ ធ្វើកិច្ចសន្យាបញ្ឈប់ការ ទន្ទ្រានយកដីរដ្ឋ(ដីបឹង) និងឈប់ចាក់ដីរំលោភចូលក្នុងតំបន់ដីបឹង ព្រមទាំងមិនអនុញ្ញាតឱ្យបន្ត អាស្រ័យផលទៀតទេ បើពុំព្រមអនុវត្តតាមកិច្ចសន្យា នឹងប្រឈមវិធានការផ្លូវច្បាប់ជាធរមាន។ឆ្លើយតបចំពោះអ្នកកាសែតថា តើនឹងមានវិធានការបន្តយ៉ាងណាចំពោះបុគ្គលទាំងពីររូបនោះ? លោកតឹកសេង សុន្ថន អភិបាលរងស្រុកនិងជាអ្នកនាំពាក្យរដ្ឋបាលស្រុកស្រីសន្ធរបញ្ជាក់យ៉ាងខ្លីមានន័យគ្រប់គ្រាន់ថា"ដូចយើង បញ្ជាក់នៅក្នុងហ្នឹងហើយគឺមិនបន្តឲ្យគាត់អាស្រ័យផលទៀតទេ"។



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages