សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Wednesday, August 13, 2025

ទូក១គ្រឿងនាំទំនិញចេញពីប្រទេសថៃចូលមកកម្ពុជាត្រូវបានរលកបោះបោកវាយបំបែកក្អែចេញសុទ្ធតែសាច់បង្កក


ខេត្តកោះកុង÷ សាច់បង្កកគ្រប់ប្រភេទ រួមទាំងបន្លែផ្លែឈើមួយចំនួនទៀតត្រូវបានក្រុមឈ្មួញនាំពីប្រទេសសៀម ចូលមកកម្ពុជាតាមផ្លូវសមុទ្រ មកកាន់ប៉ាក់ខ្លង ដងទង់និងទីតាំងផ្សេងៗទៀត ជាបន្តបន្ទាប់ដោយរលូន បើទោះបីប្រមុខថ្នាក់ដឹកនាំហាមប្រាមមិនឲ្យនាំចេញនូវបន្លែផ្លែឈើគ្រប់ប្រភេទពីប្រទេសសៀមចូលមកកម្ពុជាក្តី នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ។


ជាក់ស្ដែងដូចជានៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ នេះ ពលរដ្ឋឃុំប៉ាក់ខ្លងបានឱ្យដឹងថា ក្រុមឈ្មួញបាននាំសាច់បង្កកតាមទូកកន្ទុយវែងចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទឹកឆ្ពោះមកប៉ាក់ខ្លង ដើម្បីនាំចែកចាយបន្ត ប៉ុន្តែបុណ្យមិនជួយធ្វើឲ្យក្រុមឈ្មួញបើកទូកវង្វេង ផ្លូវ ទូកជាប់គាំងលេងទៅមុខ ខណៈមេឃកំពុងភ្លៀង លាយឡំខ្យល់ និងមានរលកបក់បោកយ៉ាងខ្លាំង បង្កឲ្យទូកដឹកសាច់បង្កកទាំងនេះ ត្រូវបានរលកវាយបំបែក រួចក្អែរចេញសុទ្ធតែសាច់បង្កកជាច្រើនប្រភេទ ដូចជា ស្លាប់មាន់ ជង្គង់មាន់ មឹក សាច់ខ្យងចំពោះទា និងគ្រឿងក្នុងសាច់គោ ក្របី អណ្ដែតពាសពេញផ្ទៃសមុទ្រ នៅចំណុចមាត់ពាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ពលរដ្ឋនៅតំបន់មាត់សមុទ្រដែលដឹងរឿងនេះ បានបន្តជាសំណួរសួរថា ជុំវិញករណីទូកដឹក ទំនិញចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទឹកកន្លងមក មិន ដឹងថា មន្ត្រីពាក់ព័ន្ធដឹងដែរឬទេ? ឬមួយដឹងហើយធ្វើ មិនដឹង? ដូចនេះពលរដ្ឋស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីរដ្ឋាករគយ មេត្តាចាត់មន្ត្រីស្អាតស្អំចុះពិនិត្យលើបញ្ហានេះផង បើនៅតែបែបនេះពិតជាមានបញ្ហាធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋយ៉ាងខ្លាំង ពីព្រោះសាច់ទាំងនោះសុទ្ធតែជាសាច់បង្ក ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជុំវិញបញ្ហានេះ គោលចល័តប្រចាំនៅប៉ាក់ខ្លង នៅមិន ទាន់បានសុំការបំភ្លឺនៅឡើយទេ ពីព្រោះមិនមានលេខទូរសព្ទ។

លោកស្រី ឯម សុធារ៉ាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង បានបញ្ជាក់តាមទូរសព្ទថាលោកស្រីនៅមិនទាន់ទទួលបានព័ត៌មានទេ ចំពោះពលរដ្ឋលើកឡើងថាមានក្រុមឈ្មួញដឹកសាច់បង្កកមកតាមទឹកចេញពីប្រទេសថៃមកកម្ពុជានោះ លោកស្រីថាមិនមានទេ ពីព្រោះច្រកព្រំដែនបានបិទហើយ៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages