សូមស្វាគមន៍ www.limphallynews.com.kh / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

Thursday, May 29, 2025

ស៊ុតវៀតណាម ឆ្លងដែនតាមច្រក របៀងឬស្សីបីគុម្ភ តាមតែអំពើចិត្ត ខណះ លោកចៅហ្វាយខេត្តតាកែវ វ៊ុី សំណាង ដាក់បទបញ្ជា ឱ្យសមត្ថកិច្ចនៅច្រកព្រំដែន បិទខ្ទប់ការនាំទំនិញគ្រប់ប្រភេទ


ខេត្តតាកែវ÷ មួយរយះនេះចុងក្រោយនេះ ករណីនាំចូលស៊ុតមាន់ ទា ពីប្រទេសវៀតណា មតាមច្រករបៀងឬស្សីបីគុម្ភ ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ នៅតែបន្តដឹកឆ្លងដែនតាមតែអំពើចិត្ត ខណះលោកវុី សំណាង ចៅហ្វាយខេត្តតាកែវ បានចុះទៅណែនាំ ដល់មន្ត្រីជំនាញតាមច្រកព្រំដែន កុំឲ្យមាន ការនាំ ចូលបន្លែបង្ការគ្រឿងឧបភោគ បរិភោគ,សាច់មាន់.ទា, ស៊ុត..ដែលបំពានច្បាប់នោះ។

ក៍ប៉ុន្តែក្រុមមន្ត្រី នៅក្រោមក្លៀក របស់លោកវ៉ី សំណាង ទំនងនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្នួញ នាំចូលស៊ុតមាន់ទា តាមតែអំពើចិត្ត ក្នុងផលប្រយោជន៍ ហេតុដូច្នេះហើយ បានជាគេសង្កេតឃើញ មន្ត្រីជំនាញតែងតែចាប់បានស៊ុតនាំចូលពីប្រទេសវៀតណាម ជាបន្តបន្ទាប់ នៅឯរាជធានីភ្នំពេញ។ប្រភពបានឲ្យដឹងថា នៅច្រករបៀងឬស្សីបីគុម្ព ស្ថិតនៅក្នុងភូមិជាវប្ដី ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ជាកន្លែងដែលឈ្មួញនាំចូល ស៊ុតមាន់ស៊ុតទា ចូលពីប្រទេសវៀតណាម ជារៀងរាល់យប់រាល់ថ្ងៃ។ 

ប្រភពខ្លះទៀត បានបង្ហើបថា ប្រធានច្រករបៀងឬស្សីបីគុម្ព គឺជាសាច់ញាតិជិតស្និត របស់លោកអតីតអភិបាលខេត្តតាកែវ ហើយករណីឈ្មួញរកស៊ីដឹកស៊ុតមាន់ស៊ុតទា បានកើតឡើង ជាយូរឆ្នាំមកហើយ តាមច្រករបៀងខាងលើនេះ ប៉ុន្តែមន្ត្រីជំនាញ មិនដែលទប់ស្កាត់និងបង្ក្រាបនោះទេ?។ប្រភពខាងលើបានបន្តទៀរថា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនស៊ុតមាន់,ស៊ុតទា ពីប្រទេសវៀតណាម យកមកលក់នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត ក្នុងប្រទេសកម្ពុជា បានយ៉ាងរលូនបែបនេះ តើមន្ត្រីជំនាញខាងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ លោកទទួលបានព័ត៍មាននេះទេ ឬមួយក៍អស់លោកត្រូវថ្នាំសណ្តំ ពីពួកក្រុមឈ្មួញខាងលើនេះ អស់ហើយទេឬ ទើបអស់លោក ព្រងើយកន្តើយ និងរក្សាភាពស្ងើមស្ងាត់ មិនអនុវត្តន៍តាមការណែនាំ របស់លោកចៅហ្វាយខេត្តតាកែវ វ៉ី សំណាង។

 ទាក់ទិននិងករណីខាងលើនេះ ហេតុអ្វីបានជាមន្ត្រី នៅច្រករបៀងឬស្សីបីគុម្ព មិនញញើត និងការណែនាំ របស់លោកវ៉ឺ សំណាង យ៉ាងដូច្នេះ? បើតាមប្រភពខ្សឹបខ្សៀវថា បើទោះបីជាមានការបង្ក្រាប ពីសមត្ថកិច្ចជំនាញ នៅភ្នំពេញក៏ដោយ ក៏ទំនិញរបស់ក្រុមឈ្មួញខាងលើនេះ នៅតែបន្តនាំចូលជារៀងរាល់យប់តាមច្រករបៀងឬស្សីបីគុម្ពដោយមិនមានការទប់ស្កាត់និងបង្ក្រាប។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages